ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

ក្មេងស្រីម្នាក់បានសម្រេចចិត្ត ចងក សម្លាប់ខ្លួន នៅលើផ្ទះ បានបន្សល់ទុកនៅលិខិតមួយសន្លឹក

គេហទំព័រ នគររុងរឿង

ខេត្តពោធិ៍សាត់៖ នៅ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្ទះរបស់ឈ្មោះ ហួន សារួន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិជ័ម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្មេងស្រីជំទង់ម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ដោយខ្សែនីឡុងចងព្យួ.កធ្វើអត្តឃាតលើផ្ទះ ដោយបន្សល់នូវលិខិត ១សន្លឹក ដែលគេសង្ស័យអាចគិតខ្លី បណ្ដាលមកពីអន់ចិត្តអន់ថ្លើមនឹងស្រ្តីជាម្ដាយ សំណូមពរ កូនកុំឱ្យបើកបរម៉ូតូ ឬទៅណាមិនសមរម្យ។

ក្មេងស្រីទំទង់ធ្វើអត្តឃាតឈ្មោះ ហន សារុំ ហៅណូ អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ក្មេងស្រីចិត្តស្រាលរូបនេះ បានយកខ្សែនីឡុង ពណ៏ខៀវ ប្រវែងប្រមាណ ១ម៉ែត្រចងព្យួ.កជាមួយផ្ទានលើផ្ទះ ដែលមានកម្ពស់ប្រមាណ ២ម៉ែត្រកន្លះ ។

បំភ្លឺស្រ្តីជាម្ដាយឈ្មោះ ហួន សារួន មុនកើតហេតុរូបគាត់បានចេញទៅកង្វាលគោនៅឯភ្នំ ដោយប្រាប់កូនស្រី(ជនរងគ្រោះ)ឲ្យដាំបាយរួចយកទៅឲ្យគាត់ជាក្រោយ លុះនៅវេលាម៉ោងខាងលើស្រាប់តែឃើញកូនប្រសាឈ្មោះ សុង អ៊ុនតាក់ ទៅប្រាប់ថា ម៉ែ មីណូចង.កស្លាប់ហើយ ខណៈនោះធ្វើឲ្យរូបគាត់មានការតក់ស្លុតយ៉ាងពន់ពេក ។ ស្រ្តីជាម្ដាយបានលើកហេតុផលខ្លះៗប្រាប់សមត្ថកិច្ចបន្តថា ប៉ុន្មានថ្ងៃមុនកូនស្រីរងគ្រោះរបស់គាត់ទៅខ្ចីម៉ូតូបងប្រុស ប៉ុន្តែបងប្រុសជិះទៅណាបាត់ ក៍ត្រឡប់មកវិញទាញម៉ូតូចាស់ជិះទៅបុណ្យនៅវត្តមួយបាត់ទៅ បន្ទាប់មកសុំគាត់ជិះម៉ូតូទៅលេងនៅខេត្តពោធិ៍សាត់ គាត់មិនឲ្យទៅព្រោះខ្លាចមានអ្វីកើតឡើង បន្ទាប់ទៀតសុំគាត់ទៅរកការងារធ្វើនៅរាជធានីភ្នំពេញ គាត់នៅតែមិនឲ្យទៅដដែល ។
ខ្លឹមសារលិខិតបណ្ដាំសរសេរថា ញុមលាហើយសង្ឃឹមថា ម៉ែ នឹងសប្បាយចិត្ត ញុមបំពេញតាមបំណងម៉ែហើយ កូនស្រលាញ់ម៉ែណាស់ ។ សមត្ថកិច្ចសន្ថិដ្ឋានអាចពិតជាស្លាប់ដោយចងព្យួ.កធ្វើអត្តឃាតពិតប្រាកដ ដែលអាចបណ្ដាលមកពីអាក់អន់ចិត្តនឹងម្ដាយរឿង សុំម៉ូតូជិះ សុំទៅដើរលេង និងសុំទៅរកការងារធ្វើ ប៉ុន្តែស្រ្តីជាម្ដាយនៅតែមានភាពរឹងមាំគ្រងកូនជានិច្ច ៕

 

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com