ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​
គេហទំព័រ នគររុងរឿង

(​រដ្ឋធានី​ហាណូយ​)៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង (Vo Van Thuong) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ០២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម វ៉ វ៉ាន់​ធឿង បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុងនាម​នាយក​រដ្ឋមន្ត្រី របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ប្រទេស​វៀតណាម ព្រម​ជាមួយ​នឹង​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួប សម្តេច​ធិបតី ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ជំនួប​នៅក្នុង​វេទិកា​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ លើក​ទី​៣ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម ក៏​បាន​ចូលរួម​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ សម្តេច​ធិបតី ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​នេះ​ពិត​បាន​បង្ហាញ​យ៉ាង​មុតមាំ​អំពី​ជំនឿ​ទុកចិត្ត​របស់​គណបក្ស​មក​លើ​សមត្ថភាព​នៃ​ការដឹកនាំ​របស់ សម្តេច​ធិបតី ។

​ដោយឡែក ឯកឧត្តម​ប្រធាន​រដ្ឋ ក៏​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នា​ឱកាស​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​ជិតស្និទ្ធ​រឹងមាំ​បន្ថែមទៀត ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​ល្អ​រវាង​ប្រទេស និង​ប្រជាជន ទាំងពីរ ។ លើសពីនេះ ឯកឧត្តម វ៉ វ៉ាន់​ធឿង ក៏​បាន​បង្ហាញ​នូវ​ការជឿជាក់​ផងដែរ​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ ដែល​ពោរពេញ​ដោយ​ថាមភាព​នេះ គឺ​កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​របស់​ខ្លួន​កាន់​ខ្លាំងក្លា​ទៅ​មុខ​បន្ថែមទៀត ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ ឯកឧត្តម​ប្រធាន​រដ្ឋ និង​បញ្ជាក់​ផងដែរ​ថា ប្រទេស​វៀតណាម គឺជា​ប្រទេស​ទី​១ នៅក្នុង​តំបន់​អាស៊ាន​ដែល សម្តេច​ធិបតី បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ។ ក្នុង​ជំនួប​នេះ សម្តេច​ធិបតី បាន​ជម្រាបជូន ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយនឹង ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ដោយ​ក្នុងនេះ កម្ពុជា​-​វៀតណាម នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន ជាពិសេស​ការបង្កើត​នូវ​យន្តការ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេសចរណ៍​ត្រីភាគី​កម្ពុជា​-​ឡាវ​-​វៀតណាម “​កញ្ចប់​ទេសចរណ៍​ប្រទេស​បី គោលដៅ​តែ​មួយ (Three Countries One Destination Package)” ជាដើម ។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​ការគាំទ្រ​ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​ទាំងពីរ និង​បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ថ្វាយ​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រមទាំង​ជូន​ចំពោះ​សម្តេច​តេជោ និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​របស់​កម្ពុជា ព្រម​ជាមួយ​នឹង​ការបញ្ជាក់​ផងដែរ​ថា ឯកឧត្តម នឹង​រង់ចាំ​ស្វាគមន៍​ជានិច្ច​នូវ​ព្រះរាជដំណើរ​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ពេលខាងមុខ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com