ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A

គេហទំព័រ នគររុងរឿង

ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​ភិបាល​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្ទេស A ទាំង​៨​រូប ក្នុង​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រលង ថ្ងៃ​១៩ ខែ​សីហា ឆ្នាំ​២០១៩ ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការអបអរសាទរ​ជាមួយ​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំង​៨​រូប ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រហូត​ទទួលបាន​និទ្ទេស A ដែល​ជា​និទ្ទេស​ល្អ​ប្រសើរ​បំផុត ក្នុង​ជីវិត​សិក្សា​នៅ​ថ្នាក់​មធ្យមសិក្សា លទ្ធផល​នេះ មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​ខ្លួនឯង​ផ្ទាល់ ក៏ដូចជា​មាតាបិតា​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មោទនភាព និង​មុខមាត់​របស់​ខេត្ត​ស្វាយរៀង​យើង​ទាំងមូល​នៅក្នុង​បរិបទ​ដែល​ប្រទេសជាតិ​កំពុង ទទួល​ផល​ពី​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជាពិសេស​វិស័យ​សិក្សាធិការ​អប់រំ ។​

​ជាមួយ​នេះ​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ជូន​ថា យុវជន​នា​ពេលបច្ចុប្បន្ន​នេះ ពិតជា​មាន​សំណាង​ណាស់ ដែល​មាន​ឳ​កាស​ពេញលេញ និង​សម្បូរបែប ទទួលបាន​នូវ​ការអប់រំ​សិក្សា​គ្រប់​ទីកន្លែង ព្រោះ​ថា​សាលារៀន​ត្រូវបាន​ពង្រាយ​ទៅ​កៀក​ជាប់ នឹង​របង​ផ្ទះ​តែម្ដង ផ្ទុយស្រឡះ​ពី​ជំនាន់​មុន ដែល​ពុំ​មាន​ឱកាស​ពេញលេញ​បែបនេះ​ទេ ណាមួយ​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ផង ណាមួយ​ត្រូវ​ជួយ​កិច្ចការ​ផ្ទះ​ផង ណាមួយ​ត្រូវ​គេច​ពី​គ្រាប់ផ្លោង​ផង ដោយសារ​កាល​នោះ​ប្រទេស​ជាតិ​គ្មាន​សន្តិសុខ​ពេញលេញ ដូច​សព្វថ្ងៃនេះ​ទេ ដូច្នេះ​តម្លៃ​នៃ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល ជា​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេចបាន​ជូន​ជាតិ​មាតុភូមិ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ទាមទារ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​រួមគ្នា​ការពារ និង​ថែរក្សា​ឲ្យបាន​គង់វង្ស ។​

​ទន្ទឹមនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចេះ​តស៊ូ​អំណត់​ព្យាយាម ដោយ​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យបាន​ពូកែ​ថែមទៀត ត្រូវ​ធ្វើ​អំពើ​ណា​ដែល​ល្អ និង​មាន​ផលប្រយោជន៍​ដល់​សង្គម ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ចៀសវាង​ឲ្យបាន​នូវ​អំពើ​អបាយមុខ​ផ្សេងៗ ត្រូវ​បន្ត​ប្រតិបត្តិ​ខ្លួន​ជា​កូន​ល្អ សិស្ស​និស្សិត​ល្អ និង​មិត្តភក្ដិ​ល្អ ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឲ្យក្លាយ​ជា​យុវជន​គំរូ ដែល​ប្រកបដោយ​គុណសម្បត្តិ​បួន​យ៉ាង គឺ​បញ្ញា សីលធម៌ សុជីវធម៌ និង​កាយសម្បទា​មាំមួន ដោយ​មិន​ត្រូវ​មាន​មោទភាព​ភ្លេចខ្លួន និង​មិន​ត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត ត្រូវ​បន្ត​ខិតខំ​ដើម្បី​សម្រេច​នូវ​គោលដៅ និង​គោលបំណង​របស់​ខ្លួន​ទៅ​អនាគត​ដើម្បី​ខ្លួនឯង​និង​ប្រទេសជាតិ ព្រមទាំង​ត្រូវ​ចូលរួម​គោរព ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង ។​

​នៅ​ចុងបញ្ចប់ ដើម្បី​ជា​ការចូលរួម​អបអរសាទរ និង​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សិស្សានុសិស្ស​ជ័យលា​ភី​និទ្ទេស A ទាំង​៨​រូប ឯកឧត្ដម​អភិបាលខេត្ត បាន​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្សានុសិស្ស​ម្នាក់ៗ​ទទួលបាន ៖ ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ចំនួន​០១​គ្រឿង កុំព្យូទ័រ​យួរដៃ ១​គ្រឿង ថវិកា​១០​ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ​នាយក​សាលា និង​មន្ទីរអបរំ​ម្នាក់ៗ​ទទួលបាន ៥​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com