ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

រដ្ឋបាល​ខេត្ត​កំពត​បន្ត​ប្រគល់អំណោយ​ឆ្លើយតប​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩​ដល់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ក្នុង​ខេត្ត

រដ្ឋបាល​ខេត្ត​កំពត​បន្ត​ប្រគល់អំណោយ​ឆ្លើយតប​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩​ដល់​មណ្ឌល​សុខភាព  និង​មន្ទីរពេទ្យ​បង្អែក ក្នុង​ខេត្ត
គេហទំព័រ នគររុងរឿង

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​ចេត្រ ឆ្នាំ​ជូត ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បន្ត​ប្រគល់ជូន​នូវ​សម្ភារៈ បរិក្ខារ ដើម្បី​បម្រើ​សកម្មភាព​ឆ្លើយតប​យុទ្ធនាការ បង្ការ ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ដល់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ក្នុង​ខេត្ត​បន្ថែមទៀត ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា បច្ចុប្បន្ន ស្ថានភាព​ជំងឺ​ឆ្លងកូវី​ដ​១៩ បាន​នឹង​កំពុង​រីក​រាលដាល​ក្នុង​ពិភពលោក ហើយ​បញ្ហា​នេះ​គឺ​ជា​បន្ទុក​ដ៏​លំបាក​ធ្ងន់ធ្ងរ សម្រាប់​នៅ​កម្ពុជា​យើង​ផងដែរ​។​

​នៅក្នុង​ស្ថានការណ៍​ដ៏​លំបាក​ធ្ងន់ធ្ងរ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​និង​កំពុង​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ នូវ​បញ្ហា​ដ៏​លំបាក​នេះ​។

​ដូច្នេះ​ដើម្បី​រួមចំណែក​ការលំបាក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ​នេះ រដ្ឋបាល​ខេត្ត​កំពត ក្នុង​រយៈពេល​កន្លងមក តែងតែបាន​យកចិត្តទុកដាក់ ដោះស្រាយ ផ្ដល់​ស្បៀងអាហារ​ទំនុកបម្រុង​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រឈម​ការខ្វះខាត រួម​និង​សម្ភារៈ​វេជ្ជសាស្ត្រ មួយចំនួនទៀត​ជា​បន្តបន្ទាប់ ដែល​បម្រើឱ្យ​សកម្មភាព​ប្រយុទ្ធ​បង្ការ ទប់ស្កាត់ ជំងឺ​ឆ្លងកូវី​ដ​-១៩ ដែល​ក្នុងនោះ​បាន​ធ្វើ​ការបែងចែក​សម្រាប់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​ក្នុង​ខេត្ត​ចំនួន​២​លើក​រួចមកហើយ​ដែរ​។

​ដោយឡែក​ជា​ការជាក់ស្ដែង ការបែងចែក​ប្រគល់ជូន​នូវ អំណោយ​សម្ភារៈ បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ បង្ការ ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ដល់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​នាពេល​នេះ​គឺ គឺជា​លើក​ទី​៣​ហេ​ី​យ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា សកម្មភាព​ទាំងអស់​នេះ គឺ​មិន​អាច​ខ្វះ​បាន​ពី​ការចូលរួម​របស់​សប្បុ​រ​សជន ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ក្រុមហ៊ុន​សហគ្រាស​នានា ដែល​គិត​មកដល់ពេលនេះ ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​-១៩ ជូន​ដល់​រដ្ឋបាល​ខេត្ត​គិត​ជា​ថវិកា​សរុប​ចំនួន​១៩.៥០០​ដុល្លារ និង​១៥​លាន​៩​សែន​រៀល រួម​និង​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន​បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ​បង្ការ ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩​បាន​ឆ្លើយតប​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏​បាន​សម្ដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត និង​បុគ្គលិក គ្រូពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​ដែល​តែងតែបាន​យកចិត្តទុកដាក់ រួមដៃគ្នា​ជាមួយ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​កង​កម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ ក្នុង​តួនាទី​ភារកិច្ច​វិជ្ជាជីវៈ​ប្រកបដោយ​ក្រម​សីលធម៌​របស់​គ្រូពេទ្យ ក្នុង​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​យ៉ាង​សស្រាក់សស្រាំ​។

​លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​​គ្រូពេទ្យ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ក្នុង​ខេត្ត​ទាំងអស់ បន្ត​ការខិតខំ​យកចិត្តទុកដាក់ និង​សហការ​ថែម​ទៀត ឱ្យបាន​ល្អ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​រួម​និង​អ្នកពាក់ព័ន្ធ​ពិសេស​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​អនាម័យ​របស់​ក្រសួង​សុខាភិបាល គឺ​ក្នុង​គោលដៅ​រួម ដើម្បី​ធ្វើ​យ៉ាងណា​រួមគ្នា ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​សូម​ជម្រាប​ផងដែរ​ថា អំណោយ សម្ភារៈ​ដែល​បាន​ធ្វើ​ការបែងចែក​ប្រគល់ជូន នាពេលនេះ ក្នុងនោះ​សម្រាប់​មន្ទីរពេទ្យ​បង្អែក​សរុប​ចំនួន​៥ មាន​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​សរុប​ចំនួន​១០ ម៉ាស​២៥​ប្រអប់ ទឹកសាប៊ូ​លាងដៃ​១០​ធុង ឧបករណ៍​សម្រាប់​ស្ទង់កំដៅ​៥ ។ សម្រាប់​មណ្ឌល​សុខភាព​ចំនួន ៦៤ បាន​ប្រគល់​ជូន​ម៉ាស់​សរុប​១៩២​ប្រអប់ អា​កុល​៣២០​លីត្រ និង​ឧបករណ៍​សម្រាប់​ស្ទង់កំដៅ​ចំនួន​៦៤​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com