(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយយោងតាម ការអនុវត្តបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាលកម្ពុជា លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូរួមមាន មន្ទីរអង្គភាពពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យស្ថានភាពការគ្រប់គ្រងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅចំណុចភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ដែលជាព្រំប្រទល់រវាងខេត្តកំពត និងខេត្តព្រះសីហនុ។
ជាមួយនឹងពិនិត្យសភាពការណ៍ទូទៅ នៅតាមតំបន់ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានជំរុញដល់អាជ្ញាធរមូដ្ឋាន ត្រូវណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រខាងលើឱ្យចេះរក្សាសុខភាព ត្រូវលាងសម្អាតដៃជាមួយទឹកអាកុលឱ្យបានញឹកញាប់ ពិសេសការរស់នៅស្អាតប្រកបដោយអនាម័យខ្ពស់ ធ្វើបែបនេះដើម្បីបង្ការ ទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។
ក្នុងនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន១,៤០០,០០០រៀល ជូនដល់កងកម្លាំងសរុប៣៥នាក់ ដោយម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល៕