ភ្នំពេញ៖ សេចក្តីណែនាំមួយ ស្តីពី “វិធានការបង្ការជំងឺកូវីដ១៩ (Covid-19) នៅតាមស្ថាប័នសាធារណៈនិងឯកជន” នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានណែនាំអោយបុគ្គលិកស្វាគមន៍គ្នាដោយលើកដៃសំពះតាមទំនៀមទម្លាប់ខ្មែរ ជៀសវាងការចាប់ដៃ ។
ក្រៅពីការណែនាំនេះ ក្រសួងសុខាភិបាល ក៏បានណែនាំចំណុចជាច្រើនទៀតផងដែរ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ (Covid-19) តាមមន្ទីរ អង្គភាព រោងចក្រ សហគ្រាស ក្រុមហ៊ុន កសិដ្ឋាន ចំការ ធនាគារ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត ជាដើម ៕