ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

ឯកឧត្តម​អភិបាល​រាជធានីភ្នំពេញ ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​

គេហទំព័រ នគររុងរឿង

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​បិណ្ឌ​វេន​ទី​៧, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​គ្រួសារ និង​មន្ត្រីរាជការ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ រាប់បាត្រ​បង្សកូល វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​និគ្រោធ​វន័ ហៅ​វត្ត​គល់​ទទឹង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ទៅ​តាម​គន្លង​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា​។​

​ពិធី​បុណ្យកាន់បិណ្ឌ​ដែល​មាន​រយៈពេល ១៤​ថ្ងៃ មុន​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ធំ ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​ធ្វើឡើង​ក្នុងន័យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​មាតា បិតា​ញាតិ​ការ​ទាំង ៧​សណ្តាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សូម​មក​ទទួល​អានិ​សង្ឃ​ដែល​កូនចៅឧ​ទ្ទិស​ជូនទៅ​។ នេះ​ជា​វត្ត​ទី​២ ហើយ​ដែល​លោក​អភិបាល និង​លោកស្រី បាន​ទៅ​កាន់បិណ្ឌ​បន្ទាប់​ពី​វត្ត​លង្ការ​ព្រះកុសុមា​រាម ក្នុង​ខណ្ឌ​បឹង​កេងកង​។​

​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំដែង​ក្តី​សោមនស្ស​រីករាយ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​សុខសន្តិភាព ដោយ​មិន​បាន​ខ្វាយខ្វល់​ពី​ការ​ញុះញង់ បំផ្លិចបំផ្លាញ​សង្គមជាតិ ពី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែលមាន បំណង​បំផ្លាញ សេចក្តី​សុខសាន្ត​និង​ការអភិវឌ្ឍន៍​របស់​សង្គម និង​ប្រជាពលរដ្ឋ​នោះឡើយ​។​

​នៅក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​បាន​ធ្វើ​បុណ្យទាន​ដោយ​ស្ងប់​អារម្មណ៍ មិន​មាន​ការភ័យខ្លាច​ព្រមទាំង​ការរៀបចំ​សំរួល​ចរាច​រណ៍ តាម​ដងផ្លូវ​នានា​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ ឲ្យ​ងាយស្រួល​ផងដែរ ក្នុងឱកាស​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​។ ជាមួយគ្នានេះ ក៏​ត្រូវ​រំលឹក​ដល់​ប្រជាពលរដ្ឋ​កុំឲ្យ​ធ្វេសប្រហែ​ស​ពីគ្រោះ​អគ្គិភ័យ និង​ការពារ​ផ្ទះសម្បែង​របស់​បងប្អូន​។​

​ចំពោះ​ទេយ្យទាន​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​រួមមាន​៖ សា​ដក​, មី​, ទឹក​សុទ្ធ​, ទឹកក្រូច​, អង្ករ ស្ករស​, ផ្លែឈើ​, ត្រីខកំប៉ុង​, ទឹកដោះគោ​ខាប់​, ក្រណាត់ស​, បច្ច័យ​សំរាប់​ប្រគេន​ព្រះសង្ឃ តាជី ដូនជី សី​លវា និង​កូនសិស្ស​លោក​ផងដែរ​៕​ ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com