ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​សម្តេច​ហ៊ុន សែន​បាន​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ភាគី​ពាក់ព័ន្ធ​

​សម្តេច​ហ៊ុន សែន​បាន​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ភាគី​ពាក់ព័ន្ធ​
គេហទំព័រ នគររុងរឿង

នៅ​រសៀល​ថ្ងៃ​អង្គារ ១០​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦​និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ជិត​៤​ពាន់​នាក់ ដែល​ប្រារព្ធ​ឡើង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ចំពោះឤ​ជ្ញាធរ​ដែនដី រាជធានី​-​ខេត្ត ដែល​បាន​ផ្តល់​ការ គាំទ្រ​តាម​រយៈ​គ្រប់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រួម​ជាមួយ​ក្រុម​សិល្បៈ​យុវជន​ទាំង​២៥​រាជធានី​-​ខេត្ត​ព្រមទាំង​និស្សិត​មក​ពី​សកល​វិទ្យាល័យ​នី​មួយៗ​សរុប ៧២៥ នាក់ បាន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​និង​ចំណេះដឹង​ផ្នែក​វប្បធម៌ ហើយ​ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ ក្មួយៗ ដែល​ទទួលបាន ជ័យលាភី​ពី​កម្មវិធី​ប្រកួតប្រជែង​ក្នុង «​មហោស្រព សិល្បៈ យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី ៦» និង​ក្នុង «​កម្មវិធី ប្រកួតប្រជែង​សមត្ថភាព​ចំណេះដឹង​ផ្នែក​វប្បធម៌​»​នៅពេលនេះ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​បាវចនា «​អរគុណ​សន្តិភាព​»​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ជាប់ៗ​គ្នា​ក្នុង​រយៈពេល ២​ទសវត្សរ៍ ចុងក្រោយ​នេះ ធ្វើឱ្យ​វិស័យ​វប្បធម៌​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ជាទី​មោទនៈ​។

​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ បាន​ឆ្លុះ បញ្ចាំង​អំពីឤ​រ្យធម៌​ដ៏រុង​រឿងនៃ​មហានគ​រ​ខ្មែរ នា​សម័យអង្គរ ហើយក៏​ជា​កិត្តិយស​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដែល​មាន​កំណើត​នៅ​លើ​ដែនដី​នៃ​វប្បធម៌​ដ៏​សម្បូរ​បែប​នៅ​ឤ​ស៊ីឤ​គ្នេយ៍ ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​។

​សម្តេច​តេជោ​បន្តថា ដើម្បី​បន្ត​ការងារ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​រូបី និង​អរូបី​ប្រកបដោយ​តម្លាភាព សម្តេច​តេជោ​បាន​ផ្តល់​អនុសាសន៍ណែ​នាំ ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដូចខាងក្រោម ៖

១)​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រួម​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងឤ​ជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់​ត្រូវ​បន្ត​យក ចិត្ត​ទុកដាក់​ថែរក្សា​ការពារ និង​បង្ក្រាប​រាល់ បទល្មើស​ឱ្យបាន​ទាន់ ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​តាម ទីតាំង​តំបន់ ប្រាសាទ រមណីយដ្ឋាន ប្រវត្តិ​ស្រា​ស្ត វត្តឤ​រាម សំណង់​ប្រវត្តិសាស្ត្រ និង​សំណង់ ដែល​មានឤ​យុកាល​រាប់រយ​ឆ្នាំ​នៅតា​ម មូលដ្ឋាន​នៅ ទូទាំង​ប្រទេស ។ ត្រូវ​បន្ត​រួមគ្នា​ធ្វើ​បញ្ជី​សារពើ​ភណ្ឌ​គ្រប់​ទីតាំង​នៃ បេតិកភណ្ឌ​រូបី ទាំងនោះ​ឱ្យ​បាន​សព្វ​គ្រប់ ដើម្បី​ចៀសវាង​ការ រំលោភបំពាន ហើយ​ត្រូវ​បន្ត​ទាមទារ​យក​មក​វិញ នូវ​បដិមា​នានា របស់​ជាតិ ដែល​បាន​បាត់បង់​កន្លងមក​ក្នុងអំឡុង​សម័យ​សង្គ្រាម ។​

២)​ត្រូវ​រួម​គ្នា​បន្ត​ការងារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី ទាំងឡាយ​របស់​ជាតិ​ដែល​បាន​បាត់បង់ និង​ត្រូវ​យកចិត្តទុកដាក់ ស្វែងរក​មរតក​មនុ​ស្សរស់ បន្ថែមទៀត ដែល​ជាឃ្លាំង ចំណេះដឹង ក្នុងការ​បន្តវេន​ទៅ​យុវជន​ជំនាន់​ក្រោយ ។​

៣)​ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ធ្វើ​ការផ្សព្វផ្សាយ​នូវ​សក្តានុពល ទេសចរណ៍​វប្បធម៌​ជាតិ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ក្នុង​គ្រប់​រូបភាព​សម្រាប់​ទេស​ចរ​ជាតិ និង អន្តរជាតិ ដើម្បី​លើក​តម្លៃ​វប្បធម៌​ជាតិ រួមចំណែក​ជំរុញ​កំណើន សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ ភាពក្រីក្រ ។​

៤)​សូម​គាំទ្រ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង ព័ត៌មាន ដែល​បាន​ធ្វើឱ្យ​វិស័យ ភាពយន្ត​ភាគ​ខ្មែរ​បាន​និង​កំពុង​មាន​ភាព​រីកចម្រើន គួរ​ឱ្យ​កត់ សម្គាល់ តាមរយៈ​ការកំណត់​ម៉ោង​មាស​សម្រាប់​ធ្វើ​ការចាក់ផ្សាយ​ភាព​- យន្ត​ភាគ​ខ្មែរ​នា​ពេល កន្លងមក ។ ជាមួយគ្នានេះ ឤ​ជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់​ត្រូវ​សហការ​ជួយ​សម្រួល​ផ្តល់​ទីតាំង ក្នុង​ដែនដី​របស់​ខ្លួន ដើម្បី​សម្រួល​ដំណើរការ​នៃ​ការថត និង​ផលិត​ខ្សែ​ភាព​- យន្ត​គ្រប់​ប្រភេទ ។​

៥)​ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បំផុសសកម្មភាព​គ្រប់​ស្ថានទូត និង ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ ខ្មែរ​ឱ្យ​បាន​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ជាមួយនឹង​ការពង្រឹង នយោបាយ​វប្បធម៌​ការ​ទូ​តូ ហើយ​ត្រូវ​បំផុស ឱ្យ​សហគមន៍​ខ្មែរ​នៅ​បរទេស​ចូលរួម​រៀបចំ​កម្មវិធី ទិវា​វប្បធម៌​ជាតិ ឱ្យបាន​អធិកអធម និង​ទូលំទូលាយ ។​

៦)​ត្រូវ​រួមគ្នា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយឤ​ជ្ញាធរ​ដែនដី តាម​មូលដ្ឋាន​នានា ថែរក្សា ការពារ​នូវ​ប្រពៃណី ទំនៀមទម្លាប់ និង ទីតាំង​គោរពបូជា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ដែល​ជា​ផ្នែក មួយ​នៃ​វប្បធម៌​ដ៏​យូរលង់​របស់​ប្រជាជាតិ​យើង​ប្រកបដោយ​ប្រសិទ្ធភាព ។​

៧)​ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាពិសេស​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ទប់ស្កាត់​ការបំពាន​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ វប្បធម៌​ចាស់ៗ​យក​មក​ក្លែងបន្លំ​ជាមួយនឹង​ការបញ្ចូល​រូបភាព​មិន​សមរម្យ​នានា​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត ។​

៨)​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស បងប្អូន​កូនក្មួយ​សិល្បករ​-​សិល្បការិនី និង​អ្នកនិពន្ធ​ស្នាដៃ​នានា ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​គ្រប់​ទម្រង់​នៃ​ការរំលោភបំពាន​យ៉ាង ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ​ចម្រៀង ស្នាដៃ​ភាពយន្ត ស្នាដៃ​រូបភាព ស្នាដៃ​អក្សរសាស្ត្រ ស្នាដៃ​អក្សរសិល្បិ៍ និង​ស្នាដៃ​វប្បធម៌​ដទៃៗ​ទៀត ទាំង​ស្នាដៃ​ដែលមាន​មរតក​សាសន៍ និង​គ្មាន​មរតកសាសន៍​មក​ផលិត​ឡើង​វិញ​ដោយ​ពុំ​បាន​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​សិទ្ធិ​ឬ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។​

៩-)​កោតសរសើរ​ចំពោះ​ការចូលរួម របស់​សប្បុរសជន​មួយចំនួន ដូចជា​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គីម​យ៉ាន លោកជំទាវ សៀង ចាន់​ហេង និង​លោកជំទាវ ស៊ុយ ស៊ីផា​ន រួម​ទាំង​សប្បុរសជន ជាច្រើន​ទៀត ដែល​បាន​បរិច្ចាគ​ធនធាន​ថវិកា​ផ្ទាល់ខ្លួន រួមចំណែក ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​អភិរក្ស​ប្រាសាទ និង​ព្រះវិហារ​បុរាណ​មួយ​ចំនួន​នា​ពេលកន្លងមក ។​

​សម្តេច​តេជោ​បន្តទៀតថា ដើម្បី​ឱ្យ​វប្បធម៌​ជាតិ​ដែល​ជា​ដួងព្រលឹង និង​ជា​អត្តសញ្ញាណ​ជាតិ និង​ជា​ឧបករណ៍ សម្រាប់​កិច្ចសន្ទនា ការផ្សះផ្សា សង្គម​និង​ជា​ស្ពាន​នៃ​ការ​ត​ភ្ជាប់​រវាង​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ មួយទៀត​កាន់តែ​មាន​ការរីកចម្រើន និង​មាន​ភាពល្បីល្បាញ​នៅ បណ្តា​ឆ្នាំ​ក្រោយៗ​ទៀត សម្តេច​តេជោក៏បាន​ណែនាំ​មួយ​ចំនួន​ដូចខា​ង​ក្រោម ៖
​ទី​១- ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​បន្ត​សហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​- ស្ថាប័ន​ពាក់ព័ន្ធ ឤ​ជ្ញាធរ​ដែនដី អង្គការ​ជាតិ​-​អន្តរជាតិ និង វិស័យ​ឯកជន ព្រមទាំង​អង្គការ​មហាជន​និង​សមាគម​សិល្បៈ​នានា ដើម្បី​រៀបចំ «​មហោស្រព សិល្បៈ​យុវជន​ទូទាំង​ប្រទេស​»​និង បំផុស​ស្មារតី «​ទិវា​វប្បធម៌​ជាតិ​» ឱ្យបាន​កាន់តែ​សកម្ម និង ផុសផុល​ទាំង​ក្នុង និង​ក្រៅប្រទេស​ក្នុង​បុព្វហេតុ​រួម គឺ​ការអភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​ជាតិ អនុលោម​តាម​គោលនយោបាយ​ជាតិ ស្តីពី​វិស័យ​វប្បធម៌​ដោយ​រដ្ឋ​ជា​អ្នកគាំទ្រ​គាំពារ ដៃគូ​ឯកជន ជា​អ្នក អនុវត្ត ។​

​ទី​២-​ត្រូវ​បន្ត​និង​បង្កើត​នូវ​យន្តការ​ថ្មីៗ ដើម្បី​ឱ្យ​កូន​ខ្មែរ ឤ​ចមាន​លទ្ធភាព​បង្កើត ស្នាដៃ​សិល្បៈ វប្បធម៌​ថ្មីៗ​របស់ខ្លួន តាម រយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល​ដល់​យុវជន នៅតាម វិទ្យាល័យ សកល​វិទ្យាល័យ និង​អង្គការ​/​សមាគម​សិល្បៈ​ទូទៅ ដើម្បី​ពង្រឹង គុណភាព អ្នក​បង្កើត​ស្នាដៃ​ថ្មីៗ តាម​ទម្រង់​ក្បួនខ្នាត​នៃ​វប្បធម៌​ជាតិ ដោយ​ចៀសវាង​ការលួចចម្លង​ទាំងស្រុង នូវ​ស្នាដៃ​សិល្បៈ​អ្នកដទៃ និង​បរទេស ។ ជាមួយគ្នានេះ ត្រូវ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ នានា​ឱ្យ​បាន​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស ជាពិសេស នៅ​ខេត្ត​សៀមរាប ។​

​ទី​៣- ត្រូវ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង ប្រព័ន្ធ​សារព័ត៌មាន​ឯកជន តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់ ក្រសួង​-​ស្ថាប័នរដ្ឋ និង​គណនី​យ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន របស់​អ្នក វប្បធម៌​គ្រប់ៗ​រូប ហើយ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ចែករំលែក​នូវ​ខ្លឹមសារ រូបភាព​និង​វីដេអូ​នានា ដើម្បី​រំលឹក និង​អបអរ «​ទិវា​វប្បធម៌​ជាតិ​» និង​ព្រឹត្តិការណ៍​វប្បធម៌ ដែល​មាន​អត្ថប្រយោជន៍ ផ្សេងៗ​ទៀត ជាមួយ​នឹង​ស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ឱ្យបាន​ទូលំទូលាយ​ដល់ ប្រជាពលរដ្ឋ កម្ពុជា ជាពិសេស​ស្រទាប់​យុវជន​ដែល​ជា​អ្នក​បន្តវេន និង​ជា​សរស​ទ្រូង​នៃ​ប្រទេសជាតិ ។​

​មុន​នឹង​បិទ​កម្មវិធី សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ផ្តល់​កិត្តិយស​ជូន​បណ្ណ​សរសើរ​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន​ដែល​បា​ន​ចូលរួមចំណែក​ក្នុង​ការថែរក្សា និង​អភិរក្ស​សម្បត្តិ​វប្បធម៌​ជាតិ​កន្លងមក​និង​បាន​ប្រគល់​ពានរង្វាន់​ដល់​ក្មួយៗ​ជ័យលាភី​ដែលមាន​ស្នាដៃ​សិល្បៈ​ឆ្នើម​មកពី​ទូទាំង​ប្រទេស និង​អញ្ជើញពិសារ​អាហារ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ក្នុង​បរិយាកាស​ស្និទ្ឋស្នាល និង​សប្បាយរីករាយ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com