ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ក្រុង​ពាលី​អគារ​សាលាខណ្ឌ​ដូនពេញ​ថ្មី​និង​ពិសា​អាហារ​សាមគ្គី អរគុណ​សន្តិភាព​

សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ក្រុង​ពាលី​អគារ​សាលាខណ្ឌ​ដូនពេញ​ថ្មី​និង​ពិសា​អាហារ​សាមគ្គី អរគុណ​សន្តិភាព​
គេហទំព័រ នគររុងរឿង

ភ្នំពេញ ៖ អគារ​សាលាខណ្ឌ​ដូនពេញ​ក្រោយ​ពី​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ បាន​ធ្វើ​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ក្រុង​ពាលី និង ពិសា​អាហារ​សាមគ្គី អរគុណ​សន្តិភាព ក្រោម​អធិបតីភាព លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង ភរិយា និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា រួមទាំង​មន្ត្រី​ក្រោម​ឱវាទ​។​

​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ក្រុង​ពាលី​អគារ សាលាខណ្ឌ​ដូនពេញ​ថ្មី និង​ពិសា​អាហារ​សាមគ្គី​អរគុណ​សន្តិភាព​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២០​នេះ​។​

​ជាមួយគ្នា​នោះ​ដែរ រដ្ឋបាល​ខណ្ឌដូនពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សិស្ស និស្សិត និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា រដ្ឋបាល​ខណ្ឌដូនពេញ បាន​ផ្លាស់ប្តូរ​ទីតាំង​អគារ​រដ្ឋបាល​ខណ្ឌ​(​ទីតាំង​បណ្តោះអាសន្ន​) ពី​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ មក​ទីតាំង​ថ្មី ស្ថិត​នៅ​អគារ​លេខ​១១ ផ្លូវ​លេខ​៩០​ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ (​ខាងក្រោយ​បណ្ណាល័យ​ជាតិ​) វិញ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មករា​ឆ្នាំ​២០២០ នេះ​តទៅ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​និង​សាធារណជន​ទូទៅ​ដែល​មាន​បំណង​មក​ទទួលយក​សេវា​សាធារណៈ​ផ្សេងៗ​មេត្តា​មក​ទីតាំង​សាលាខណ្ឌ​ថ្មី​ចាប់ពី​ថ្ងៃនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com