(ខេត្តកែប)៖ នៅព្រឹកថ្ងៃអង្គារ៍ ៤ កើត ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុប្រឹក្សាខេត្តកែប និង លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីព័ត៌មានរដ្ឋបាលខេត្ត សរុបចំនួន៧០រូប ។
កិច្ចប្រជុំខាងលេីនេះ បានលេីកយកនូវរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩
២-សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៧ ដល់លើកទី៨ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងទី៤-បញ្ហាផ្សេងៗ៕