កំពង់ចាម ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំន ង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធា ន ក្រុមប្រឹ ក្សាជា តិ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បាន អះអាងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដោយ មាន នយោ បាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ សម្តេចតេជោ ហ៊ុន សែ ន កម្ពុជាដែលធ្លាប់ជាប្រទេសមួយ ត្រូវបំផ្លាញ ខ្ទេចខ្ទី បាន ប្រែក្លាយ ជា ប្រទេស មាន ការរីក ចំរើនលើគ្រប់វិស័យ ហើយយើងទាំងអស់ គ្នា មានសិទ្ធិ និង សេរីភាព គ្រប់ បែប ព្រមទាំង រីករាយនឹងសន្តិភាព ដោយ ហេដ្ឋារចនាសម្ព័ន្ធ ដូច ជា ផ្លូ វ ថ្នល់ ស្ពាន ទំនប់ ប្រឡាយ សា លា រៀន មន្ទីរពេទ្យ អគារធំៗ និង ព្រះវិហារ។ល។ មាន ការលូត លាស់ យ៉ាង ឆាប់រហ័ស ផងដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផលនានា ក្នុង ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បាន ធ្វើ ការ កោតសរសើរ ចំពោះ ថ្នាក់ ដឹក នាំ ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរា ជការ គ្រប់លំដាប់ ថ្នា ក់ កង កម្លាំង ប្រដាប់ អាវុធ គ្រប់ ប្រភេទ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម អភិវឌ្ឍន៍ ខេ ត្ត ឱ្យមា ន ការរីក ចម្រើន មានសន្ដិសុខសុវត្ថភាពល្អ ធ្វើឱ្យជីវភាពរបស់ ប្រជា ពល រដ្ឋ យើង កាន់តែប្រសើរឡើងឥតឈប់ឈរ។ ថ្ងៃនេះ ខេត្តកំពង់ចាម ទទួលបា ន សមិទ្ធផល ថ្មីៗ ថែម ទៀត ដែល ជា ការ លើកមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាត មួយកម្រិតទៀត។ ទន្ទឹម នឹងនេះ សូមឱ្យអាជ្ញាធរគ្រប់លំដាកប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ចូល រួម ការពារ ស មិ ទ្ធ ផ ល ទាំងនេះឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែង ជា ប្រយោជន៍ របស់ ខេត្ត របស់បង ប្អូ ន ទាំង អស់គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ទាំង បរិស្ថាន ជាពិសេសសួនច្បារតាមមាត់ទន្លេ និងរម្មណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ឱ្យកើនឡើង និងនាំឱ្យ ជីវភាព ប្រជាពលរដ្ឋ មូលដ្ឋាន ក៏កាន់តែ ធូរធារ មានសុភមង្គល និងភាពសុខ ដុម រមនា កាន់ តែ ប្រសើរឡេីង។
ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បាន ថ្លែង ថា សំណង់ស្តប និងសួនច្បារលម្អដែលបានសាងសង់រួចហើយនេះ ក៏កំពុងបានចូលរួមលើកកំពស់សោភ័ណភាព និងមុខមាត់នៃទីក្រុងកំពង់ចាម ឲ្យក្លាយជាទីក្រុងដ៏ស្រស់ស្អាត សក្តិសមនឹងចំណាត់ថ្នាក់ រំដួល៣ទង ដែលទីក្រុងនេះទទួលបាននាពេលកន្លងមក។
ហើយ នៅពេលសួនច្បារត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅពេលដ៏ខ្លីខាងមុខនេះ វានឹងធ្វើឲ្យសោភ័ណភាពកាន់តែស្រស់ស្អាត ពិសេស គឺចូលរួមក្នុងការលើកកំពស់សោភ័ណភាពរបស់ទីក្រុងកំពង់ចាម ទាំងមូល ផងដែរ ៕