ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃច័ន្ទទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទី ស្តិតនៅក្នុងភូមិស្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានការចែកម៉ាស ដើម្បីការពារនិងបង្ការឆ្លងដែលបង្ករដោយ កូរ៉ូណាវីរុសប្រភេថ្មី ដែលជាមេរោគដ៏កាចសាហាវ មានប្រភពមកពីក្រុង វូហាន ប្រទេសចិន ដែលកំពុងធ្វើឲ្យមានការព្រួយបារម្ភនៅទូទាំងសកលលោក ហើយម៉ាសដែលត្រូវចែកនេះគឺមានដល់ចំនួន (១លានម៉ាស ) គឺសំរាប់ចែកជូនដល់មន្ត្រីនគរបាលច្រកទ្វារ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បងប្អូនដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិមួយនេះ រឺ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យទាំងមូលផងដែរ។ គឺអាចទៅទទួលយកម៉ាសពីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ៖ បើតាមការឲ្យដឹងពីលោក ជួន សារី នាយរងប៉ុស្តឹ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ម៉ាសទាំងអស់នេះ គឺបានមកពីសប្បុរសជនដែលបានជួយឧបត្ថម្ភចម៉ាសចំនួន(១លានម៉ាស) ៕