ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បើក​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​សភាពការណ៍​បទល្មើស លួច ឆក់ ក្នុង​រាជធានី​ភ្នំពេញ​, ខែ​ធ្នូ ឆ្នាំ​២០១៩ បទល្មើស​កើតឡើង​៥៦​ករណី បង្ក្រាបបាន​៤១​ករណី​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បើក​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​សភាពការណ៍​បទល្មើស លួច ឆក់ ក្នុង​រាជធានី​ភ្នំពេញ​, ខែ​ធ្នូ ឆ្នាំ​២០១៩ បទល្មើស​កើតឡើង​៥៦​ករណី បង្ក្រាបបាន​៤១​ករណី​
គេហទំព័រ នគររុងរឿង

(​ភ្នំពេញ​)៖ លេខាធិការដ្ឋាន​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​សភាពការណ៍​បទល្មើស​លួច ឆក់ នៅ​រាជធានី​ភ្នំពេញ ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ដ​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការ​រង​នគរបាលជាតិ និង​មាន​ការចូលរួម​ពី​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​, អនុប្រធាននាយកដ្ឋាន​, ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​, នាយការិយាល័យ នៃ​នាយកដ្ឋាន​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អធិការ​ខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​យោងតាម​របាយការណ៍​របស់ លោក​ឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច​ឆក់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា បទល្មើស​ជា​រួម​កើតឡើង​នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩​កន្លងទៅ មាន​ចំនួន​៥៦​ករណី កើន​២​ករណី ក្នុងនោះ​បទ​លួច​២៧​ករណី និង​បទ​ឆក់​២៩​ករណី​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ជា​លទ្ធផល​នៃ​ប្រតិបត្តិការ ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​ពី​កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់ បាន​សហការ​គ្នា​ចូលរួម​បង្ក្រាប ចំនួន​សរុប​៤១​ករណី ចាប់​ជនសង្ស័យ​៥២​នាក់ ក្នុង​នោះ​ជនសង្ស័យ​បង្ក្រាប​បាន​ក្រោយ​ធ្វើតេស្ដ​ធ្លាប់ប្រើ​សារធាតុ​ញៀន មាន​៤៨​នាក់ ស្មើនឹង​៩២​ភាគរយ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា នៅតែ​បន្ដ​ក្រើនរំលឹក និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ដោយ កម្លាំង​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​ត្រូវតែ​បង្ការ ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​កើតមាន ហើយ​ប្រសិនបើ​បទល្មើស​កើតឡើង​រួចហើយ ត្រូវតែ​រួម​គ្នា​បង្ក្រាប​ឲ្យខាងតែបាន សម្ដៅ​កាត់បន្ថយ​បទល្មើស​ក្នុង​រាជធានី​ភ្នំពេញ​។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ ក៏​បាន​កោតសរសើ​រដល់​កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់ ដែល​កន្លង​ទៅ​សហការ​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការបង្ក្រាប​បទល្មើស​ដែល​កើតមាន​។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ណែនាំ​ឲ្យ​រិះរ​កនៅ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម ដែល​នាំ​ឲ្យ​បទល្មើស​កើតឡើង​។​

​លើសពីនេះ លោក​ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បាន​បញ្ជា​ឲ្យ​ពង្រឹង និង​ជំរុញ​ការងារ​គ្រប់គ្រង​មុខសញ្ញា និង​នីតិវិធី​កសាង​សំណុំរឿង ដើម្បី​មាន​ភស្ដុតាង រឹងមាំ​ដាក់បន្ទុក ផ្តន្ទាទោស​ឲ្យបាន​កម្រិត​ខ្ពស់ (​បទឧក្រិដ្ឋ​) ស្រប​តាម​ក្រម​ព្រហ្មទណ្ឌ​។ ពិនិត្យឡើងវិញ​ករណី​មុខសញ្ញា​ឆក់ ដែល​ត្រូវបាន​ដោះលែង ហើយ​ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​មាន​វិធានការ​បន្ដ និង​បន្ដ​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ក្រាប​ករណី​សេសសល់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com