ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អរគុណ​សាលា​នាយទាហាន​សកម្ម ដែល​បំពេញ​តួនាទី​ជា​ថ្នាល​បណ្តុះបណ្តាល​ជួរ​នាយទាហាន​វ័យក្មេង​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អរគុណ​សាលា​នាយទាហាន​សកម្ម ដែល​បំពេញ​តួនាទី​ជា​ថ្នាល​បណ្តុះបណ្តាល​ជួរ​នាយទាហាន​វ័យក្មេង​
គេហទំព័រ នគររុងរឿង

(​កំពង់ស្ពឺ​)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ដល់​សាលា​នាយទាហាន​សកម្ម ដែល​បំពេញ​តួនាទី​ជា​ថ្នាល​បណ្តុះបណ្តាល​ជួរ​នាយទាហាន​វ័យក្មេង ដោយ​ក្នុង​នោះ​ថ្នាក់ដឹកនាំ និង​យោធា​ចារ្យ បាន​ខិតខំ​ជម្នះ​ការលំបាក និង​បញ្ហា​ប្រឈម ដើម្បី​ច្នៃប្រឌិត​ធ្វើការ​ហ្វឹកហ្វឺន​នាយទាហាន​។​

​ការថ្លែងអំណរគុណរ​បស់ លោក​ឧត្តមសេនីយ៍ឯក បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​បិទ ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០២០ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ០៧ មករា នៅ​សាលា​នាយទាហាន​សកម្ម ខេត្ត​កំពង់ស្ពឺ នា​ថ្មីៗ​នេះ​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ត​ទៅ​មុខ កងយោធពល​ខេមរភូមិន្ទ មាន​តម្រូវការ​នាយទាហាន​ច្រើន ដើម្បី​ជួយ​ដឹកនាំ​ពង្រឹងកម្លាំង​យោធិន​របស់​យើង​។ ដូច្នេះ សូម​ប្អូនៗ​ក៏ដូចជា​នាយទាហាន​នៅ​គ្រប់​បណ្តា​អង្គភាព​ដទៃទៀត ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហ្វឺន​រៀនសូត្រ មាន​វិន័យ សណ្តាប់ធ្នាប់​ជម្នះ​ពុះពារ​ឧបសគ្គ​ឱ្យបាន ពីព្រោះ​យើង​ជា​អ្នក​កំណត់​ជោគវាសនា ខ្លួនឯង​អាស្រ័យ តាម​សមត្ថភាព​របស់​យើង ហើយ​ត្រូវ​គោរព​តាម​ការចាត់តាំង និង​ស្ម័គ្រចិត្ត​តាម​បទបញ្ជា ចុះ​ទៅ​បំពេញ​ភារកិច្ច​នៅតាម​អង្គភាព​ថ្នាក់ក្រោម ដើម្បី​ស្វែងយល់ និង​ស្គាល់​ឱ្យ​ច្បាស់​ពី​អង្គភាព​ថ្នាក់ក្រោម ពីព្រោះ​កងទ័ព​ខ្លាំង សំខាន់​នៅ​ខាងក្រោម ដែល​ត្រូវ​ពង្រឹង​ឱ្យ​រឹងមាំ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោកឧ​ត្ត​មសេស​នី​យ៍ ក៏​បាន​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដែល​បាន​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ ទទួលបាន​ជោគជ័យ ហើយ​ក្នុងនោះ​ក៏​មាន​ការចូលរួម​អបអរសាទរ ពី​សំណាក់​មិត្ត​សេនានុព័ន្ធ អនុព័ន្ធ​យោធា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្មួយៗ​សិស្សានុសិស្ស​ក្នុងស្រុក​ឧត្តុង្គ​ផង​ដែ​រ​។ ការរៀបចំ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​កន្លងមក ដោយ​មាន​ការចូលរួម​របស់​មហាជន ក៏​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ លើ​ការជំរុញ​ការប្រាស្រ័យ​ទាក់ទង​រវាង​កងទ័ព និង​មហាជន និង​បាន​លើកកម្ពស់​ការយល់ដឹង របស់​មហាជន​អំពី​តម្លៃ និង​កិត្តិយស នៃ​វិជ្ជាជីវៈ​ជា​យោធិន​។​

​នៅក្នុង​ការប្រកួត​នេះ មេបញ្ជាការ​កងទ័ពជើងគោក បានឱ្យដឹងថា មាន​ក្រុម​ដែល​ទទួលបាន​ចំណាត់​ខ្ពស់ និង​ចំណាត់​ថ្នាក់​ទាប ប៉ុន្តែ​ជា​ស្មារតី​រួម គ្មាន​អ្នកចាញ់​ទេ គឺ​យើង​ឈ្នះ​ទាំងអស់គ្នា ពីព្រោះ​បេសកកម្ម ដែល​ជា​គោលដៅ​សំខាន់​របស់​យើង​នៅពេលនេះ គឺ​ការរៀបចំ​ប្រកួត​កីឡា កងយោធពល​ខេមរភូមិន្ទ​មួយ ឱ្យ​បានរ​លូន ត្រឹមត្រូវ យុត្តិធម៌ និង​រក្សា​បាន​សាមគ្គីភាព​ទាំងអស់គ្នា ដូច្នេះ​បន្ទាប់​ពី​ការប្រកួត​បានបញ្ចប់ គឺ​មានន័យថា បេសកកម្ម​របស់​ក្រុម​នីមួយៗ ក៏​បាន​បញ្ចប់ គឺ​ចប់​ដោយ​ជោគជ័យ ចប់​ដោយ​ការខិតខំ​ប្រឹងប្រែង ទន្ទឹមនឹងនោះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ក៏​បាន​បញ្ចប់​ការងារ​របស់​ខ្លួន ដោយ​សុ​ក្រឹត្យ​ផងដែរ​។ ទាំងនេះ គឺជា​ជោគជ័យ​ធំ​នៅ​ក្នុង​ថ្ងៃនេះ គឺ​យើង​អាច​បញ្ចប់​បេសកកម្ម នៅក្នុង​ការប្រកួត​ដោយ​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៤១ នៃ​ទិវា​ជ័យជម្នះ ០៧ មករា​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមទៀតថា ទិវា​ជ័យជម្នះ ០៧ មករា គឺជា​ព្រឹត្តិការណ៍​របស់​ជាតិខ្មែរ​ទាំងមូល ជា​តថភាព​នៃ​ការ​រស់​ឡើង​វិញ​របស់​យើងទាំងអស់គ្នា ប៉ុន្តែ​ការទទួលស្គាល់​តថភាព​នេះ ត្រូវ​ផ្អែកលើ​ការ​សួរ​សំណួរ​០២ ថា​តើ​ខ្មែរក្រហម បាន​កាប់សម្លាប់​មនុស្ស នៅ​ជំនាន់​ឆ្នាំ​ពួកគេ​គ្រប់គ្រង​អំណាច ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ដល់​ដើមឆ្នាំ​១៩៧៩ ដែរ ឬទេ​? ថា​តើ​ការផ្តួលរំលំ​របប​ប៉ុលពត បាន​បញ្ឈប់​ការកាប់​សម្លាប់​មនុស្ស​បន្តទៀត ដោយ​ជួយ​ស្រោចស្រង់​ជីវិត​ឱ្យ​ខ្មែរ​រស់​ឡើងវិញ ឬ​យ៉ាងណា​? ដូច្នេះ វា​មិន​សំខាន់​នោះ​ឡើយ ចំពោះ​ការឱ្យ​និយមន័យ ឬ​ការប្រើ​ពាក្យ​បែប​ណា​ចំពោះ​ព្រឹត្តិការណ៍ ០៧ មករា ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​សកម្មភាព និង​លទ្ធផល​នៃ​សកម្មភាព​នោះ ដែល​មាន​អត្ថន័យ​សំខាន់​ជ្រាលជ្រៅ​បំផុត​។​

​លោកឧ​ត្ត​មសេស​នីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ថា ចំពោះ​មនុស្ស​គ្រប់រូប អ្វី​ដែល​មាន​តម្លៃ​បំផុត គឺ​ជីវិត​។ មានជីវិត ទើប​មាន​អនាគត​។ សូម​អរគុណ​សន្តិភាព ដែលនាំឱ្យ​ជីវិត​យើង​រស់ និង​នាំមក​នូវ​សេចក្តីសុខ​។ មានពេលខ្លះ តម្លៃ​នៃ​សន្តិភាព ដែល​មាន​តម្លៃ​ស្មើនឹង​ខ្យល់​ដកដង្ហើម របស់​យើង ត្រូវបាន​គេ​មើលមិនឃើញ និង​មិន​ចាប់អារម្មណ៍​ឱ្យ​តម្លៃ ឱ្យ​ស័ក្តិសម​នឹង​គុណ​តម្លៃ​របស់​វា ហើយ​ពេល​បាត់បង់ ទើប​ចាប់ផ្តើម​ឱ្យ​តម្លៃ​។ ដូច្នេះ ជា​ការដឹងគុណ​ចំពោះ​សន្តិភាព និង​ភាពសុខសាន្ត យើង​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព និង​បង្កើន​ភាពរឹងមាំ​ឱ្យ​ជាតិ​របស់​យើង​បន្ត​ទៀត ហើយ​ក៏​សូម​អរគុណ​ផង​ដែរ ចំពោះ​អ្នករក​សន្តិភាព ដែល​ទទួលបាន​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ការចូលរួម​របស់​ប្រជាជន​ទាំងអស់គ្នា​។ ថ្នាក់ដឹកនាំ​, អ៊ំ​ពូ​ង​មីង​យោធិន និង​ប្រជាជន​យើង​បាន​ធ្វើ​ការលះបង់​ច្រើនណាស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​មួយ​នេះ​។​

​លោកឧ​ត្ត​មសេស​នីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ យើង​ត្រូវ​ខិតខំ​ធ្វើ​ដើម្បី​បន្សល់​ទុក​ឱ្យ​អ្នក​ក្រោយ ខិតខំ​ពង្រឹង​កងទ័ព ពង្រឹង​នាយទាហាន​ដែល​ជា​ឆ្អឹងខ្នង ដែល​មាន​ភារកិច្ច​ពង្រឹង​នាយទាហានរង និង​ពលទាហាន​បន្តទៀត​។ ជារួម នាយទាហាន​របស់​យើង​គ្រប់​ជំនាន់ គ្រប់​ស្ថាប័ន​-​កងឯកភាព ត្រូវ​ពង្រឹង​ឆន្ទៈ​ស្នេហា​ជាតិ ពង្រឹង​សមត្ថភាព​បម្រើ​ជាតិ​មាតុភូមិ​, ការពារ​ប្រជាជន​, ការពារ​បូរណភាព​ទឹកដី និង​ការពារ​សុខសន្តិភាព ដែល​ជា​សម្បត្តិ​រួម​របស់​យើង និង​ជា​ប្រភព​សំខាន់​នៃ​ការរស់នៅ​សុខសាន្ត និង​ការរស់រានមានជីវិត​របស់​យើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com