ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​អភិបាល​ខេត្ត​កំពត​ចូលរួម​ស្វាគមន៍​និង​ប្រគល់​ជ័យលាភី​ដល់​កីឡាករ​ប្រណាំង​កង់​ពិភពលោក​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី​១​ឆ្នាំ ២០២០​ដំណាក់កាល​ទី​២ នៅលើ​កំពូលភ្នំ​បូកគោ​

​អភិបាល​ខេត្ត​កំពត​ចូលរួម​ស្វាគមន៍​និង​ប្រគល់​ជ័យលាភី​ដល់​កីឡាករ​ប្រណាំង​កង់​ពិភពលោក​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី​១​ឆ្នាំ ២០២០​ដំណាក់កាល​ទី​២ នៅលើ​កំពូលភ្នំ​បូកគោ​
គេហទំព័រ នគររុងរឿង

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ទទួល​ស្វាគមន៍ ប្រគល់​ជ័យលាភី​ចំពោះ​កីឡាករ​ប្រណាំង​កង់​ពិភពលោក​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១​ឆ្នាំ​២០២០​ដំណាក់កាល​ទី​២​នៃ ថ្ងៃទី​២​ជាមួយ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ច​កម្ពុជា​។​

​ព្រឹត្តិការណ៍​នៃ​ក្បួន​កីឡាករ​ប្រណាំង​កង់ បន្ទាប់ពី​បាន​ចេញដំណើរ​ពី ខេត្ត​កោះកុង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​១១​កើត​ខែបុស្ស​ឆ្នាំ​កុរ ឯកស័ក​ពុទ្ធសករាជ​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​៥ ខែ មករា​ឆ្នាំ ២០២០ គឺ​បាន​មកដល់​លើ​កំពូលភ្នំ​បូកគោ​ខេត្តកំពត នា​រសៀល​នៃ​ថ្ងៃ​ដដែល ដោយ​មាន​វត្តមាន​ចូលរួម​អបអរសាទរ និង​រក្សា​សណ្តាប់ធ្នាប់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​កងកម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​កំពត យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​សូមបញ្ជាក់​ថា យោងតាម​របាយការណ៍​ព័ត៌មាន​របស់​គណៈកម្មកា​រ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១​ឆ្នាំ ២០២០​នេះ មាន​រយៈពេល​បី​ថ្ងៃ ចែកចេញ​ជា​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១
​ដែល​ចាប់ផ្ដើម​ចេញដំណើរ​ពី​រមណីយដ្ឋាន​តារា​សាគរ​នា​ព្រឹក​ថ្ងៃទី​០៤​ខែ​មករា ឆ្នាំ​២០២០
​មកដល់ បញ្ចប់​ក្នុង​ក្រុង​ខេមរភូមិន្ទ​លើ​ទឹកដី​ខេត្ត​កោះកុង ដដែល ក្នុង​រយៈ​ចម្ងាយ​សរុប​ប្រមាណ ១៤៥.៥​គីឡូម៉ែត្រ​។​

​ដំណាក់កាល​ទី​២​ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មករា​នេះ​ការប្រកួត​ចាប់ផ្ដើម ចេញដំណើរ​ពី​រង្វង់​មូល​ព្រឹទ្ធាចារ្យ សាយ ភូថ​ង ខេត្តកោះកុង​កាត់​តាម​ស្រុក​ស្រែអំបិល ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​កំពូលភ្នំ​បូកគោ ខេត្ត​កំពត ដោយ​មាន​រយៈ​ចម្ងាយ ១៧២.៨​គីឡូម៉ែត្រ និង​ថ្ងៃ​ទី​៣ នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ការប្រកួត​នឹង​ចេញដំណើរ​ពី​ជើងភ្នំ​បូកគោ ខេត្ត​កំពត ឆ្ពោះ​ទៅ​មុខ​សាលាខេត្ត​កែប ដែល​ជា​ទី​ព្រ័ត្រ​ចុងក្រោយ មាន​ចម្ងាយ​ប្រមាណ​១៤៣.៥​គីឡូម៉ែត្រ​។​

​ចំពោះ​ក្រុម​កីឡាករ ដែល​បាន​ចូលរួម​ប្រណាំង​មាន​ប្រមាណ ២០​ក្រុម សរុប​ជាង​២០០​នាក់ ក្នុងនោះ​ក្រុម​កីឡាករ​កម្ពុជា​មាន​ចំនួន ២​ក្រុម ហើយ​មាន​ក្រុម​កីឡាករ​បរទេស​មក​ពី​១៥​ប្រទេស​ចូលរួម​ផងដែរ​។​

​ចំពោះ​ល្បឿន​ប្រណាំង​ប្រមាណ​ចាប់ពី ៤០-៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ការប្រណាំង​នេះ​ក្រោយ​ជម្រុះ​តាំងពី​ថ្ងៃ ទី​១​មកដល់ពេលនេះ​កីឡាករ​ដែល​នៅ​បន្ត​ចូលរួម​ប្រណាំង​នៅសល់​ប្រមាណ ៧៥​នាក់​។​ហើយ​កីឡាករ​ទាំងអស់ បាន​ធ្វើ​ការប្រកួតប្រជែង​ប្រកបដោយ​សុវត្ថិភាព មិន​មាន​ហេតុការណ៍​អ្វី​កើតឡើង​នោះទេ ហើយ​ដំណើរការ​ប្រកួត​នេះ ដំណើរការ​កាន់តែ​ប្រសើរ​ដែរ ពិសេស​គឺ​កងកម្លាំង​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បាន​សហការ​គ្នា​ខិតខំ​ពង្រឹងស្មារតី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​នៅតាម​ទី​សាធារណៈ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជូន​ក្រុម​កីឡាករ និង​ក្បួន​ប្រណាំង​កង់​ទាំងមូល ក៏ដូចជា​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​គ្រប់​គ្នា​ផង​ដែរ​៕ សេង ណា​រិទ្ធ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com