រាជធានីភ្នំពេញ ៖ កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយន៏ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកង រាជ អាវុធ ហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំចង្អុលបង្ហាញអោយការិយា ល័យ ប្រឆាំងបទ ល្មើសគ្រឿង ញៀន ស្រាវជ្រាវនិងបង្ក្រាបជនឧក្រិដ្ឋចែកចាយជួញដួរគ្រឿងញៀនជាប្រចាំ ជាលទ្ធផល កម្លាំងជំនាញបាន កំណត់ និង បង្ក្រាប មុខសញ្ញាប្រើប្រាស់អាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀនដ៏សកម្មចំនួន៣នាក់ ដែលត្រូវបាន កម្លាំង មូល ដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤៖១០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលេខ១៩ ស្ថិត ក្នុងភូមិ ត្រពាំងថ្លឹង3 សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតវត្ថុតាង អាវុធខ្លីមួយដើមម៉ាក BERETTA លេខគ្មាន(ឈូសចោល) គ្រាប់ចំនួន៣៤គ្រាប់ បង់០១, ក្រាមសថ្លាចំនួន០៩កញ្ចប់ (ធំ២ តូច៧), កាំបិតចំនួន២ដើម, អាយកូមចំនួន១ ព្រមទាំងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវ និងល្បាតពួនស្ទាក់អស់រយៈពេលជាច្រើនថ្ងៃរហូតឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់មានឈ្មោះដូចជា ៖
ទី១ ឈ្មោះ សាត ស៊ីណន ហៅអ៊ុ (ជាម្ចាស់បន្ទប់) ភេទប្រុស អាយុ៤២ឆ្នាំ
ទី២ ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទប្រុស អាយុ៤១ឆ្នាំ និង
ទី៣ ឈ្មោះ ទូច ពៅ ភេទស្រី អាយុ២១ឆ្នាំ
បន្ទាប់ពីជំនាញសាកសួរលើជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេទាំង៣នាក់ពិតជាបានចែកចាយគ្រឿងញៀន និងបានប្រើប្រាស់អាវុធដោយខុសច្បាប់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនមកការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕