ក្រុងប៉ោយប៉ែត ៖ តាមសេចក្តីរាយការណ៍បាន ឱ្យដឹង ថា -កាលពី ថ្ងៃ ទី ២៨ ធ្នូ ឆ្នាំ ២០១៩ មន្ត្រី អភិរក្ស ព្រៃឈើ សហការ ជាមួយ ទាហាន ឈុត ខ្មៅ ថៃ កង រយ លេខ .១២០១ .ប្រចាំ ស្រុក អរញ្ញ ខេត្ត ស្រះ កែវ បាន ធ្វើការ ឆែកឆេរ ឃ្លាំង មួយ កន្លែង នៅ ជិត ផ្សាររុង ក្លឿ ( ផ្សារ ឥណ្ឌូចិន ) ជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត រក ឃើញ ឈើ គ្រញូង ជា ច្រើន តោន មាន តម្លៃ
រាប់លានបាត .។
តាម ប្រភព ពី ទឹកដី ថៃ ប្រាប់ ឱ្យ ដឹង ថា ឈើ គ្រញូង ទាំងនេះ គេ លាក់ ទុក ដើម្បី ដឹក ចេញ លក់ ឲ្យ ឈ្មួញ ខ្មែរ នៅ ក្រុង ប៉ោយ ប៉ែ ត ប៉ុន្តែ មិនដឹង ថា នាំ ចូល តាម ច្រក ណា ឡើយ ខណៈ ប្រភព ថា ពេល ខ្លះ ឈើ គ្រញូង ត្រូវ ឈ្មួញ លួច ដឹក ពី ថៃ បង្កប់ តាម រទេះ ទំនិញ និង ប្រហិត ចូល មក កម្ពុជា តាម ច្រក ទ្វារ អន្តរជាតិ ប៉ោយប៉ែតផង ដែរ ។
ទោះបីជា យ៉ាងណា ករណី លួច ដឹកឈើ គ្រញូង បង្កប់ តាម រទេះ ចេញពី ថៃ តាម ច្រក ទ្វារ អន្តរជាតិ ប៉ោយ ប៉ែ ត នេះ កន្លង មក ត្រូវ មន្ត្រី ជំនាញ គយ និង រដ្ឋាករ ច្រក ទ្វារ អន្តរជាតិ ប៉ោយ ប៉ែ ត ឆែកឆេរ ចាប់ បានជា បន្តបន្ទាប់ ផងដែរ៕