ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់ឆ្នេរ​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២០

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់ឆ្នេរ​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២០
គេហទំព័រ នគររុងរឿង

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​ទទួល​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២០ ដោយ​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​ធំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា​ប្រតិភូ​អមដំណើរ លោក លោកស្រី​តំណាង​រដ្ឋបាល​ខេត្ត​ទាំង​៤​ខេត្ត (​កោះកុង ព្រះសីហនុ កំពត កែប​) លោក​ឧត្តមសេនីយ៍ ស្នងការ និង​តំណាង​ស្នងការ​ខេត្ត​ទាំង​៣ និង​បណ្តា​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន​៩៥​នាក់​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ​អគ្គស្នងការ​រង បាន​មានប្រសាសន៍​ទៅកាន់​អង្គប្រជុំ​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នឹង​ធ្វើឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ចម្ងាយ​ផ្លូវ​៤៧៤​គីឡូម៉ែត្រ​៖ ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២០ ការប្រណាំង​នឹង​ចាប់​ចេញដំណើរ​ពី​តារា​សាគរ​ឆ្ពោះទៅ​ខេត្តកោះកុង​ដោយ​បញ្ចប់​នៅ​មុខ​សាលា​ខេត្តកោះកុង​។ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២០ ចាប់​ចេញដំណើរ​ពី​រង្វង់​មូល​សាយ​ភូ ថង​កាត់​តាម​វាលរេញ​ចុះ​មក​កាន់​ផ្លូវ​ជាតិ​លេខ​៣ រួច​ឡើង​ទៅ​កំពូលភ្នំ​បូកគោ​។​
​ថ្ងៃទី​៦ ខែ​ឆ្នាំ ដដែល ជា​ថ្ងៃ​ចុងក្រោយ ក្រុម​កីឡាករ​ត្រូវ​ចេញដំណើរ​ពី​ជើងភ្នំ​បូកគោ​កាត់​តាម​រង្វង់​មូល​រូបសំណាក​ផ្លែ​ទុរេន​ក្រុង​កំពត និង​បន្ត​តាម​ផ្លូវជាតិ​លេខ​៣៣ សំដៅទៅ​ខេត្ត​កែប​ដោយ​ជិះ​ព័ទ្ធជុំវិញ​ភ្នំ​កែប លើ​ផ្លូវជាតិ​លេខ​៣៣ និង​៣៣A ចំនួន​ប្រាំ​ជុំ​ផ្តាច់​ព្រ័ត​នៅមុខ​សាលាខេត្ត​កែប​។​

​នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​នេះ គឺ ជា​ការលើក កិត្យានុភាព ជាតិ និង កិត្តិយស ប្រទេស ជាតិ ដោយ ត្រូវ ធានា ឲ្យ បាន ដាច់ខាត នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ នៃ ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក លើក​ទី​១ និង ធានា ការពារ ឲ្យ បាន​ជូន ឥស្សរជន ជាន់ខ្ពស់ ជាតិ – អន្តរជាតិ ព្រមទាំង គណៈប្រតិភូ កីឡាក ដែល អញ្ជើញ ចូលរួម ក្នុង ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ឱ្យបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com