ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ទិវា​អន្តរជាតិ រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ទិវា​អន្តរជាតិ រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤
គេហទំព័រ នគររុងរឿង

(​ខេត្ត​កែប​)៖ ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​អភិបាលរង​ខេត្ត លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក កម្លាំងប្រដាប់អាវុធ​ទាំង​បី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​គ្រប់​វិទ្យាល័យ​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កែប បានឱ្យដឹងថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ ខេត្ត​កែប​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៧៣​លើក បើ​ធៀប​នឹង​៩​ខែ​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៨ កើតឡើង ៤៨ លើក គឺ​កើនឡើង​២៥​លើក ស្មើនឹង​៤២%​។​ចំនួន​មនុស្ស​ស្លាប់​៩​នាក់ ស្រី​២​នាក់ កើន​២​នាក់ បើ​ធៀប​៩​ខែ​ដើមឆ្នាំ​២០១៨​។​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​កន្លងមក​ភាគច្រើន​ផ្តើម​ដោយសារ​កត្តា​មនុស្ស គឺ​ការបើក​បរមិប​គោរព​ច្បាប់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​ធ្វេសប្រហែស ប្រើ​ល្បឿន​លើស​កំណត់ ដែល​ងាយ​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ជា​ញឹកញាប់​។​

​ដោយឡែក​កត្តា​យានយន្ត ដូចជា​យានយន្ត​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់ ហ្វ្រាំង​មិន​សី​ុ សំបក​យានយន្ត​គ្មាន​គុណភាព គ្មាន​ផ្លាក​សញ្ញា​ភ្លើង​សម្គាល់​គ្រប់គ្រាន់​។​លើសពី​នេះ​បើ​និយាយ​ពី​កត្តា​ផ្លូវថ្នល់ គឺ​ការបើកបរ​ប្រើ​ល្បឿនខ្លាំង​នៅ​ចំណុច​ផ្លូវ​កោង ផ្លូវ​ជង្ហុគ ផ្លូវ​ឬ​ស្ពាន​កំពុង​សាងសង់ ដោយ​អ្នកបើកបរ​មិន​បាន​ដឹង​ជា​មុន​។​ល​។​

​ថ្លែង​ក្នុង​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន​នេះ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ទាំង​អ្នក​ថ្មើជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ខិតខំ​ផ្លាស់ប្តូរ​ឥរិយាបថ ដែល​ធ្លាប់តែ​មាន​ភាពអនាធិបតេយ្យ​មិន​គោរព​ច្បាប់ មក​ប្រកាន់យក​នូវ​ឥរិយាបថ​ដែល​មាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ ចេះ​អធ្យាស្រ័យ​គ្នា និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​លោក​បាន​បន្តថា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ផ្តើម​ដោយសារ​កត្តា​បី​យ៉ាង គឺ​កត្តា​មនុស្ស កត្តា​យានយន្ត និង​កត្តា​ផ្លូវថ្នល់ ប៉ុន្តែ​មូលហេតុ​ចម្បង​គឺ​ជា​កត្តា​មនុស្ស​នេះ​ឯង ដែល​ប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់ ដូចជា​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការ​បើកបរ​ដោយ​ធ្វេសប្រហែស និង​ការបើកបរ​ក្នុង​ពេល​ស្រវឹង​ជាដើម​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​ជំរុញ​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ពង្រឹង​និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ បទ​បញ្ញតិ្ត​ចរាចរណ៍​បន្ថែ​មទៀត ដើម្បី​ឱ្យ​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ជំរុញ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​កម្រិត​ទាប​បំផុត សំដៅ​ចូល​រួមការ​អ​ភ​វ​ឌ្ឍ​សង្គម​ឆ្ពោះទៅ​កាន់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com