(ភ្នំពេញ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិក ដែលចង់បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ។
លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនាវិមានសន្តិភាព។