(បាត់ដំបង) ៖ នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេន សាលាស្រុកថ្មគោល ភូមិថ្មគោល១ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានកម្មវិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របប គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ ស្រុកថ្មគោល ខេត្តនាត់ដំបង
មានការចូលរួមជាអធិបតីដោយលោក÷
-ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួង អ.ស.យ
-ឯកឧត្តម តូចចាន់នី អគ្គនាយកបច្ចេទេស ក្រសួងសង្គកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារ
-និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៤៧២នាក់
ក្នុងនោះឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងអ.ស.យបានឡើងថ្លែងការថាប្រទេសកម្ពុជាស្ថិតនៅកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ជាង៧%។ ក្នុងមួយឆ្នាំអត្រាភាពក្រីក្របានកាត់បន្ថយមកត្រឹម១៣%ចំណូលរបស់ប្រជាជនម្នាក់ៗបានកើនឡើងដល់ជាង ១៣០០ដុល្លារអាមេរិច ធ្វើឱ្យកម្ពុជាបានបោះ ជំហានពីប្រទេសដែលមានចំណូលកម្រិតទាប ទៅប្រទេសមានចំណូលមធ្យមកម្រិតទាប។
បច្ចុប្បន្ន ជនមានពិការភាព មិនត្រូវបានគេរើសអើង នឹងត្រូវបាន
យកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៨ កន្លងទៅ ជនពិការចូល
បម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០មានជនពិការចំនួន ២.៨៣៩
នាក់ ក្នុងនោះស្ត្រីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន
១.៤៧៨នាក់ ស្មើនឹង៤.៤៧១នាក់ បើគិតជាភាគរយ ១,៩៣%។ ដោយឡែក វិស័យឯកជន (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ) ស្ថិតិក្រសួងបានសាកល្បងលើរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ៧អង្គភាព គឺមានជនពិការចូលបម្រើការងារ ចំនួន៣.០៥៥នាក់ ក្នុងនោះមានស្តី១.៩៤៧នាក់ កម្រិតធ្ងន់ចំនួន ៤២០នាក់សរុបគឺស្មើ ៣.៤៧៥នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស
ទាំងមូល មានចំនួនជនពិការ ៥.៨៦៨នាក់។
ជាមួយគ្នានេះដែរ ក្រសួងបានជំរុញ ការលើកកម្ពស់ជនពិការក្រីក្រតាមរយៈគោលនយោបាយលិខិតបទដ្ឋាន និងយន្តការនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត ។ ថែមពីនោះ លោកបានលើកឡើងនៅអនុសាសន៍៧ចំណុចរបស់សម្ដេចតេជោហ៊ុន សែន ថា
១- បន្តសហការជាមួយមន្ទីរផែនការខេត្តលើការបន្ស៊ីផែនការសកម្មភាពក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រនៅតាមសហគមន៍។
២-សហការជាមួយមន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែល
មានការងារពាក់ព័ន្ធនឹងការស្តារលទ្ធភាពពលកម្មនៅសហគមន៍
ធ្វើការចងក្រងជាប្រព័ន្ធគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីងាយស្រួលកំណត់ជនពិការទូទៅ ជាពិសេសជនពិការក្រីក្រ ក្នុងការផ្តល់របបគោលនយោបាយឱ្យបានល្អប្រសើរ ។
៣-បន្តសហការជាមួយមន្ទីរសុខាភិបាល ក្នុងការកំណត់លក្ខណៈវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព ជូនដល់ជនពិការដែលត្រូវការបញ្ជាក់ ដើម្បីទទួលបានផលប្រយោជន៍ និងសេវានានា។
៤-ត្រូវបន្តជំរុញមន្ទីរ ស្ថាប័ន និងផ្នែកឯកជន ឱ្យទទួលជនពិការចូលបម្រើការងារតាមអត្រាកំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង១% សម្រាប់វិស័យឯកជន។
៥-រដ្ឋបាលសិទ្ធិជនពិការខេត្តកបាត់ដំបង ត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះ ស្ថាប័នរដ្ឋ និងវិស័យឯកជន លើអត្រាទទួលជនពិការឱ្យចូលបម្រើការងារ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្តជាធរមាន។
៦-រៀបចំនីតិវិធីអន្តរាគមន៍លើសេវាយុត្តិធម៌ដល់ជនពិការ ក្នុងនោះមានការទទួលបណ្តឹងតវ៉ា និងដោះស្រាយសំណូមពររបស់ជនពិការ។
៧-បន្តជំរុញការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្តួចផ្តើមមុខរបបនិងផ្តូរផ្គង់ការងារជូនជនពិការគ្រប់ប្រភេទ ៕