ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​

​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​
គេហទំព័រ នគររុងរឿង

(​ខេត្ត​កែប​)÷ សិក្ខាសាលា​ចែករំលែក​បទពិសោធន៍ ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស ត្រូវបាន​រៀបចំ​ឡើង​នៅ​ខេត្ត​កែប ក្រោម​អ​ធីបតី​ភាព លោក វី ហៀ​ង រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម លោកស្នងការ​នគរបាល​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន និង​មន្ត្រី​ជំនាញ​មន្ទីរ​ផែនការ​មក​ពី​បណ្តា​ខេត្ត​ចំនួន​០៥ រួមមាន ខេត្ត​កំពត ខេត្ត​កោះកុង ខេត្តតាកែវ ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កែប​សរុប​ប្រមាណ​១៥៣​រូប ។​

​ក្នុង​មតិ​ស្វាគមន៍​របស់ លោក កែ​ន សត្ថា បាន​លើកឡើង​ថា ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែ​ង ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ បាន​ធ្វើឧ្យ​ខេត្ត​កែបទទួលបាន​នូវ​កា​ររីកចម្រើន​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​អាត្រា​ភាពក្រីក្រ​ក្នុង​ខេត្ត​មាន​ការថយចុះ​ជា​លំដាប់​គួរឲ្យកត់សម្គាល់ គឺ​ចំនួន​១៤,៣៧% នៅ​ឆ្នាំ​២០១៥ ថយ​ចុះ​មក​ត្រឹម ៤,៤៣% នៅ​ឆ្នាំ​២០១៩​នេះ​។ ទំហំ​សេដ្ឋកិច្ច​សរុប​ប្រមាណ​២០៥,៥២៦.៨ លាន​រៀល​គិត​ជា​ដុល្លារ​៥០.៧​លាន​ដុល្លា ស្មើនឹង​០.២០% នៃ​សេដ្ឋកិច្ច​ជាតិ​សរុប ចំណូល​សម្រាប់​មនុស្ស​ម្នាក់ៗ មាន​ចំនួន​១,២១៧​ដុល្លា ក្នុង​ឆ្នាំ​២០១៨ នេះ​។​

​ថ្លែង​បើក​សិក្ខាសាលា​នា​ពេល​នេះ លោក វី ហៀ​ង រដ្ឋលេខាធិការ​ក្រសួង​ផែនការ មានប្រសាសន៍ថា តាមរយ​:​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន បានបង្ហាញ​ថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លើ​ពិភពលោក ដែល​វិនិយោគ​ខ្លាំង​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សុទ្ធសឹង​ជា​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លាំងក្លា​។​

​លោក​ក៏​បាន​បន្ថែមទៀតថា លទ្ធផល​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ​អា​ជួយ​ឱ្យ​យើង​ធ្វើ​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ ចំ​គោលដៅ និង​ធ្វើឱ្យ​មាន​ការអភិវឌ្ឍន៍​ជឿនលឿន​តាម​យុគ្គសម័យ​ទំនើប​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com