ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ និង០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា បានអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយនឹងកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលបានខិតខំបំពេញការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ អនាម័យនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកនេះ ។
ជាការលើកទឹកចិត្ត លោក អភិបាល បានម្ភថវិកា ដល់កម្លាំងប្រជាការពារខណ្ឌដូនពេញ ចំនួន៨៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៦ម៉ឺនរៀល និងបែងចែកតាមគោលដៅប្រចាំការចំនួន៦គោលដៅ ដោយក្នុងមួយគោលដៅទទួលបាន ស្រាបៀរចំនួន៥កេស បាកាសចំនួន០១កេស និង ទឹកផ្លែឈើចំនួន០១កេស ៕