(ខេត្តកំពត)៖ សង្វៀនជល់មាន់ជ្រកក្រោមផ្លាកយីហោកាសីុណូមួយកន្លែង សង្ស័យគ្មានច្បាប់ ដែលទើបបើកដំណើរការថ្មី ស្ថិតចំណុចក្បែរព្រំដែនទ្វេរភាគីតន់ហន់ ក្នុងឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចុះបង្ក្រាបនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយការបង្ក្រាបនេះកម្លាំងសមត្ថកិច្ចឡោមព័ទ្ធម្រសោបបានទាំងសម្ភារៈល្បែង ព្រមទាំងមនុស្សជាច្រើននាក់។
ប្រតិបតិ្តការបង្ក្រាបនេះដឹកនាំដោយលោក ហែម ច័ន្ទដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត ហើយកម្លាំងបានរឹបអូសសម្ភារៈ ឧបករណ៍ល្បែងដូចជាស៊ុមាន់មួយចំនួន អាគកប្រមាណ១០ក្បាល ម៉ូតូ១០គ្រឿង និងមនុស្សប្រមាណ៤១នាក់ ដោយបានដឹកបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី។
សូមជម្រាបថា សង្វៀនបញ្ជល់មាន់ស្ថិតក្រោមផ្លាកយីហោកាសីុណូដែលសង្ស័យពុំទាន់រត់ការច្បាប់ទម្លាប់ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតនេះ គឺទើបតែបើកដំណើរការលេងបានប្រហែលមួយសប្តាហ៍ថ្ងៃប៉ុណ្ណោះ។បន្ទាប់ពីបានបើកលេងក៏មានប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម មកចូលលេងយ៉ាងច្រើនសន្ធឹកសន្ធាប់។ចំពោះការឃាត់ខ្លួននៅក្នុងសង្វៀនមាន់នេះ ភាគច្រើនសុទ្ធតែប្រជាពលរដ្ឋខ្មែក្នុងតំបន់ ដោយពួកគាត់មិននឹកស្មានថា មកលេងល្បែងនៅក្នុងកាសីុណូទៅហើយ ហេតុអ្វីត្រូវជាប់ខ្នោះច្រវ៉ាក់បែបនេះទៀត៕