ជនសង្ស័យចំនួន 2 នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួន ៥្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង២
ភ្នំពេញៈជនសង្ស័យ២នាក់ឆក់ទូរសព្ទពីនារីម្នាក់បានហេីយតែគេចមិនរួចពីសមត្ថកិច្ចខណ្ឌព្រែកព្នៅចាប់វាយខ្នោះ ក្រោយជិះម៉ូតូរត់គេចខ្លួនរត់ចូលក្នុងព្រៃមួយកន្លែង បង្កមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ២៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីឆក់ទូរសព្ទ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ភូមិ ដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១- ឆាំ ចាន់ណា ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ននៅ ផ្លូវបេតុង ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទី២- ភណ្ឌ័ ពិសិដ្ធ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ននៅ ផ្លូវបេតុង ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ កាង លីម៉ី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នក្នុង ភូមិ ដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន
១ – ទូរសព្ទម៉ាក់ Oppo A7 ពណ៌ខៀវទឹកប៉ិច ចំនួន០១គ្រឿង ។
២ – ម៉ូតូម៉ាក់ស៊ុយស៊ូគីនិច ពណ៌ស ខ្មៅ សេរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ ១FI-៧៣០៥ ចំនួន០១គ្រឿង ។
ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាធ្វើការសាកសួរ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ ប៉ូវ គឹមសុខ(20+) Facebook