ទាន់ហេតុការណ៍
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)និងក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក - លោកជំទាវមេធាវី តាំង ស៊ីនហុង ថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ដែលបានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខសពលោកឪពុក - សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ  — — — - លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកិច្ចប្រជ៉ំុរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស!!! ភ្នំពេញ៖ - ខ្ញុំបាទ ទេស វិបុល និង ភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោក ទិត្យ សេង ហាក់ ចាងហ្វាងការផ្សាយគេហទំព័រ SH NEWS និងក្រុមការងារបានជូនអ្នកម្តាយរបស់ខ្ញុំនូវ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ - ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធ៏មពីលោក ជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល!!! - លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។» - ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព - ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
0

គ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តធំបើកបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅកណ្តាល

គ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តធំបើកបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅកណ្តាល
គេហទំព័រ នគររុងរឿង
គ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តធំបើកបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅកណ្តាល
(ថ្ងៃទី 25 February 2021 ម៉ោង 2:30 pm)
កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធំបើកបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ហេតុការណ៍នេះកើតឡើង លើផ្លូវជាតិ៨ ចន្លោះ គីឡូម៉ែត្រ២៦-២៧ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូតពស២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ។
រថយន្តបង្កម៉ាក Hyuandia ធន់ បែន ពណ៌ស ស្លាកលេខ ភ្នំពេញ 3B-3894 បើកបរដោយឈ្មោះ ភណ្ឌ ថាវ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើកបរក្នុងទិសដៅរយ៉ែចុះថយក្រោយចុះក្រោមពីលិចមកកើតដោយប្រើរថយន្តអូស ថយក្រោយបុកម៉ូតូម៉ាក scoopy ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1HJ 2587 បើកបរដោយឈ្មោះ ណូ សាលី ភេទប្រុស អាយុ ៣០ឆ្នាំ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ហើយរថយន្តរអិលធ្លាក់រេចង្កូតមកទិសខាងជើងបុកផ្ទះលក់បាយនិងម៉ូតូ០១គ្រឿងម៉ាក Scoopy ពណ៌ស ស្លាកលេខ កណ្ដាល 1AC 7156 ជារបស់ឈ្មោះ ភ័ក្រ ស្រីម៉ា ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ករណីនេះបណ្ដាលឲ្យរងគ្រោះ០២នាក់ស្រីក្នុងនោះស្លាប់០១នាក់និងរបួសធ្ងន់០១នាក់៖
១-ឈ្មោះ ម៉ាន់ សាវ៉ាង ភេទ ស្រី អាយុ ៧០ឆ្នាំ នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់)។
២-ឈ្មោះ ភក្រ័ ស្រីម៉ា ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (របួសធ្ងន់) បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។
ខូចខាតម៉ូតូ ០២គ្រឿងធ្ងន់០១ និងស្រាល ០១គ្រឿង និងផ្ទះមួយខ្នងទទឹង ៧×៨ម៉ែត្រ និងរបស់របរលក់ដូរមួយចំនួនខូចខាតទាំងស្រុងព្រមទាំងរថយន្តធំ ០១គ្រឿង។
អ្នកបើកបររថយន្តបង្ក និងអ្នកអូសរថយន្តគ្មានបចេ្ចកទេសខ្វះការប្រុងប្រយ័ត្ន (អ្នកបើកបររថយន្តបានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានវិញ ៕
Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com