ទាន់ហេតុការណ៍
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)និងក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក - លោកជំទាវមេធាវី តាំង ស៊ីនហុង ថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ដែលបានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខសពលោកឪពុក - សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ  — — — - លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកិច្ចប្រជ៉ំុរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស!!! ភ្នំពេញ៖ - ខ្ញុំបាទ ទេស វិបុល និង ភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោក ទិត្យ សេង ហាក់ ចាងហ្វាងការផ្សាយគេហទំព័រ SH NEWS និងក្រុមការងារបានជូនអ្នកម្តាយរបស់ខ្ញុំនូវ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ - ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធ៏មពីលោក ជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល!!! - លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។» - ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព - ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
0

អ្នកដឹកអាហារអនឡាញ ជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុក បុរសម្នាក់ កំពុងតែរុញរទេះការ៉េម

អ្នកដឹកអាហារអនឡាញ ជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុក បុរសម្នាក់ កំពុងតែរុញរទេះការ៉េម
គេហទំព័រ នគររុងរឿង
ឆ្លងផ្លូវ បណ្ដាលឱ្យរងរបួសបាក់ជើងម្ខាង និង រងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០:៤៥នាទីព្រឹក ថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០២១ នៅខាងមុខអតីតក្រសួងបរិស្ថាន ផ្លូវព្រះសីហនុ កែងងផ្លូវលេខ២១ ភូមិ៣ សង្កាត់ទន្លេបា​សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ថន វ៉ាត់ អាយុ ៤៣ឆ្នាំ មុខរបរលក់ការ៉េមមានទីលំនៅ នៅភូមិម៉ារីញ ឃុំ ឲត្រពាំងស្រែ ស្រុក ឲមេសាង ខេត្តព្រៃវែង។ មុនពលកើតហេតុ បុរសរងគ្រោះ បានរុញរទេះការ៉េមដើរលក់ ហើយឆ្លងផ្លូវ ក៏ស្រាប់តែមានអ្នកដឹកអាហារអនឡាញ ម៉ាកហុងដា C125 ព៌ណខ្មៅ ពាក់ស្លាកលេខតាកែវ 1D-3276 មួយគ្រឿង បោះពួយក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយត្ន័ទៅបុកពេញទំហឹង បណ្តាលអោយជនរងគ្រោះបាក់ជើងម្ខាង និង រងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានសហការជាមួយនគរបាលខណ្ឌចំការមន ចុះមមកដល់កន្លែងកើតហេតុខាងលើ និងរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដឹកបុរសរងគ្រោះទៅសង្រ្គោះ ហើយយកទាំងម៉ូតូបង្ករ និង រទេះការ៉ែមកីយក/ទៅរក្សាទុក នៅអធិការរដ្នាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមនិតិវិធីច្បាប់
Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com