ទាន់ហេតុការណ៍
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)និងក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក - លោកជំទាវមេធាវី តាំង ស៊ីនហុង ថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ដែលបានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខសពលោកឪពុក - សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ  — — — - លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកិច្ចប្រជ៉ំុរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស!!! ភ្នំពេញ៖ - ខ្ញុំបាទ ទេស វិបុល និង ភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោក ទិត្យ សេង ហាក់ ចាងហ្វាងការផ្សាយគេហទំព័រ SH NEWS និងក្រុមការងារបានជូនអ្នកម្តាយរបស់ខ្ញុំនូវ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ - ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធ៏មពីលោក ជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល!!! - លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។» - ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព - ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
0

ម្នាក់ ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ នៅរតនគិរី (ថ្ងៃទី 10 January 2021 ម៉ោង 3:27 pm

ម្នាក់ ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ នៅរតនគិរី (ថ្ងៃទី 10 January 2021 ម៉ោង 3:27 pm
គេហទំព័រ នគររុងរឿង
ជនសង្ស័យម្នាក់ ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ នៅរតនគិរី
(ថ្ងៃទី 10 January 2021 ម៉ោង 3:27 pm)
ខេត្តរតនគិរី៖ នៅ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំដោយមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះដល់ចំណុច ការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ
ខេត្តរតនគិរី។
ជនសង្ស័យម្នាក់ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ និងជំនាញការិយាល័យបទល្មើសគ្រឿង ញៀនកងរាជអាវុធហត្ថខេត្តរតនគិរីចុះធ្វើការឃាត់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ភាន ចិត្ត (ហៅដេត) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានទី៦ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយនេះ។
កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធរហូតដល់វេលាម៉ោង១៦និង១០នាទី ថ្ងៃខែឆ្នាំដដែលនោះ ទើបមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនបានបង្ហាញខ្លួន ហើយភ្លាមៗនោះកម្លាំងក៏បាន ដេញតាមមុខសញ្ញាតែដោយសារភូមិសាស្រ្តស្មុគស្មាញពេកមុខសញ្ញាជនសង្ស័យចំនួន២
នាក់បានបោះថ្នាំញៀនចោល និងផ្តួលម៉ូតូរត់គេចខ្លួនចូលក្នុងព្រៃសហគមន៍ បាត់ម្នាក់ទៅចាប់បានតែម្នាក់ប៉ុណ្ណោះ។
ត្ថុតាងចាប់រឹបអូសយកបានរួមមានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់, ដាវចំនួន ៥ដើម, ទូរស័ព្ទដៃចំនួន២គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត ៕
Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com