ទាន់ហេតុការណ៍
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)និងក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក - លោកជំទាវមេធាវី តាំង ស៊ីនហុង ថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ដែលបានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខសពលោកឪពុក - សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ  — — — - លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកិច្ចប្រជ៉ំុរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស!!! ភ្នំពេញ៖ - ខ្ញុំបាទ ទេស វិបុល និង ភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោក ទិត្យ សេង ហាក់ ចាងហ្វាងការផ្សាយគេហទំព័រ SH NEWS និងក្រុមការងារបានជូនអ្នកម្តាយរបស់ខ្ញុំនូវ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ - ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធ៏មពីលោក ជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល!!! - លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។» - ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព - ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
0

បុរស​ម្នាក់​ កំពុងតែ​ជិះ​ម៉ូតូ​សុខៗ ​ក៏​ស្រាប់​តែមាន​រថយន្ត​ព្រូស មួយគ្រឿង​បើក​មកពី​ក្រោយ​​បុក​ពេញទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត និង​ម៉ូតូ ​ព្រមទាំង​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​​​​​ប្រឡាយទឹក រងរបួស​ធ្ងន់ នៅភ្នំពេញ (ថ្ងៃទី 08 January 2021 ម៉ោង 8:06 am)

បុរស​ម្នាក់​ កំពុងតែ​ជិះ​ម៉ូតូ​សុខៗ ​ក៏​ស្រាប់​តែមាន​រថយន្ត​ព្រូស មួយគ្រឿង​បើក​មកពី​ក្រោយ​​បុក​ពេញទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត និង​ម៉ូតូ ​ព្រមទាំង​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​​​​​ប្រឡាយទឹក រងរបួស​ធ្ងន់ នៅភ្នំពេញ (ថ្ងៃទី 08 January 2021 ម៉ោង 8:06 am)
គេហទំព័រ នគររុងរឿង
បុរស​ម្នាក់​ កំពុងតែ​ជិះ​ម៉ូតូ​សុខៗ ​ក៏​ស្រាប់​តែមាន​រថយន្ត​ព្រូស មួយគ្រឿង​បើក​មកពី​ក្រោយ​​បុក​ពេញទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត និង​ម៉ូតូ ​ព្រមទាំង​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​​​​​ប្រឡាយទឹក រងរបួស​ធ្ងន់ នៅភ្នំពេញ
(ថ្ងៃទី 08 January 2021 ម៉ោង 8:06 am)
ភ្នំពេញៈ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ ទី​៨ ខែមករា ឆ្នាំ​២០២១ បុរស​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​សុខៗ​ក៏​ស្រាប់​តែមាន​រថយន្ត​ព្រូស មួយគ្រឿង​បើក​មកពី​ក្រោយ​យ៉ាង​លឿន បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត និង​ម៉ូតូ ​ព្រមទាំង​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​​​​​ប្រឡាយទឹក រងរបួស​ធ្ងន់ ត្រង់ចំណុច ប្រឡាយទឹក​មួយកន្លែង​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​គង់​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​
​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1G.3398 ឯ​រថយន្ត បង្ក​គឺ​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX. 2687​។ ក្រោយ​កើតហេតុ អ្នកបើក រថយន្ត បាន​លូន​ចេញមក​ខាងក្រៅ​ក្នុង​សភាព​ស្រវឹងស្រា​ជោគជាំ ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ទុក​ឲ្យ​សមត្ថកិច្ច​។​
​បើតាម​ការពិនិត្យ​មើល​ស្នាម​នៅ​កន្លែងកើតហេតុ ម៉ូតូ​និង​រថយន្ត​បាន​បើក​ស្រប​ទិស​គ្នា តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ទិសដៅ​ពី​ជើង​មក​ត្បូង ដោយ​រថយន្ត​បើក​មកពី​ក្រោយ​យ៉ាង​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ជនរងគ្រោះ​ផ្លោងចូល​ទៅក្នុង​ប្រឡាយទឹក​ទាំងអស់គ្នា​។
​ប្រជាពលរដ្ឋ ជួយ​ទាញ​បុរសរងគ្រោះ​ចេញពី​ប្រឡាយទឹក​រង របួសធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរ​ពេទ្យ ហើយជនរងគ្រោះបានប្រាប់គ្រូ​ពេទ្យថាឲ្យជួយ​​រកប្រពន្ធ​គាត់ផង រួចក៏សន្លប់បាត់ស្មារតី។ ដោយឡែក ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានខ្នះខ្នែងចុះរាវរក​ប្រពន្ធគាត់យ៉ាង​ណាក៏មិនឃើញ៕
Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com