ពូPass app បើកល្បឿនផ្តាច់ព្រលឹង ជ្រុលទៅបុករថយន្តឡិចស៊ីស៥៧០ពេលដឹងថារថយន្តតំលៃជាងម្ភៃមុឺន
ដុល្លា ចង់សន្លប់ …
ភ្នំពេញ ៖ បុរសម្នាក់បើក Pass app (ម៉ូតូកង់បី) ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តឡិចស៊ីស៥៧០ ពេញមួយទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ។ ករណីនេះ បានកើតឡើង នៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ កាលពីវេលាម៉ោង០៩ និង១០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា C.L.9899 ។ ចំណែក Pass app (ម៉ូតូកង់បី) ពណ៌លឿង ភ្នំពេញ 1GS -2577 ។ ក្រោយកើតហេតុ ភាគីទាំង២បានធ្វើការសម្របសម្រួលគ្នា នៅពេលនោះគេមិនទាន់ដឹងថា មានដំណោះស្រាយបែបណាទេ តែយ៉ាងណា ភាគី Pass app (ម៉ូតូកង់បី) ប្រឈមនឹងប្រាក់សំណងមិនតិចឡើយ ដូច្នេះអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងជួបគ្រោះថ្នាក់ ដោយប្រការណាមួយ៕