ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​2​នាក់​ ពាក់ព័ន្ធ​ករណី​ប្រើ​កាំភ្លើង​កែច្នៃ​បាញ់​សន្តិសុខ​យាម​ដី ​ក្រុមហ៊ុន សូ ងួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ នៅកំពត

សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​2​នាក់​ ពាក់ព័ន្ធ​ករណី​ប្រើ​កាំភ្លើង​កែច្នៃ​បាញ់​សន្តិសុខ​យាម​ដី ​ក្រុមហ៊ុន សូ ងួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ នៅកំពត
គេហទំព័រ នគររុងរឿង
សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​2​នាក់​ ពាក់ព័ន្ធ​ករណី​ប្រើ​កាំភ្លើង​កែច្នៃ​បាញ់​សន្តិសុខ​យាម​ដី ​ក្រុមហ៊ុន សូ ងួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ នៅកំពត
(ថ្ងៃទី 20 November 2020 ម៉ោង 2:53 pm)
កំពត ៖ ​ ចាប់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នំា២០២០នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​ប្រើ​កាំភ្លើង​កែច្នៃ​បាញ់​សន្តិសុខ​យាម​ដី​ក្រុមហ៊ុន សូ ងួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​នៅក្នុង​ភូមិ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ឃាត់ខ្លួន​បាន​ពីរ​នាក់ ជនដៃដល់​លាក់ខ្លួន​នៅលើ​ភ្នំ​ក្បែរ​កន្លែងកើតហេតុ ​។
ជនសង្ស័យ​ឃាត់ខ្លួន​ទាំងពីរ​នាក់​ឈ្មោះ ញ៉ា​ន សែង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​និង​ឈ្មោះ ស៊ឹម ថែ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។​
​សូមជម្រាបថា ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា សូ ងួន​ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង យក​កាំភ្លើង​កែច្នៃ​បាញ់​ទៅលើ​សន្តិសុខ​យាម​ដី​ក្រុមហ៊ុន​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅក្នុង​ភូមិ​ត្រពាំង​ផ្លាំ​ង ស្រុក​ឈូក ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ។​
​កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​ ​ករណីនេះ​កើតឡើង​រវាង​ក្រុមហ៊ុន សូ ងួន ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​រឿង​ដីធ្លី ដោយ​ក្រុមហ៊ុន​ចោទប្រកាន់​ប្រជាពលរដ្ឋ​ថា ទៅ​ទន្ទ្រាន​ដី​របស់​ក្រុមហ៊ុន ហើយ​ប្រជាពលរដ្ឋ​ចោទប្រកាន់​ក្រុមហ៊ុន​ថា ​ទៅ​ទន្ទ្រាន​ដី​របស់​ប្រជាពលរដ្ឋ​ហើយ​ក្រុមហ៊ុន​បានដាក់​សន្តិសុខ​យាម​ដី​នៅពេលដែល​ប្រចាព​ល​រដ្ឋ​ចូលមក គឺ​សន្តិសុខ​ដេញចេញ​។ ​នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ សន្តិសុខ​បាន​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ក្រុមហ៊ុន ត្រូវបាន​ប្រជាពលរដ្ឋ​ប្រើ​កាំភ្លើង​កែច្នៃ (​ប្រើ​គ្រាប់​កាំ​កង់​) បាន​បាញ់​ទៅលើ​សន្តិសុខ​បាន​បណ្តាល​ឲ្យ​របួស​ម្នាក់ និង​ម្នាក់ទៀត​ស្លាប់​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​បញ្ជាក់ថា នៅពេល​កម្លាំង​ពី​ខេត្ត និង​កម្លាំង​ស្រុក​ទៅដល់​កន្លែងកើតហេតុ គឺ​ជនល្មើស​បាន​រត់គេចខ្លួន​បាត់អស់ ប៉ុន្តែ​សមត្ថកិច្ច​បានកំណត់​ក្រុម​ជនបង្ក និង​មេខ្លោង​បាន​ហើយ ។​ ​សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​កែច្នៃ​ពីរ​ដើម​។​
លោកស្នងការ​បាន​បន្ត​ថា ជនរងគ្រោះ​ទាំងពីរ​នាក់ ឈ្មោះ ផន ដា អាយុ​៣១​ឆ្នាំ មានស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ បាន​រងរបួស​ធ្ងន់​។​ ឈ្មោះ នួន ភ័​ក្ត្រា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង រងរបួស​ត្រង់​ក្រោម​ក្លៀក ស្លាប់​នៅនឹងកន្លែង​៕
Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com