ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩

​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩
គេហទំព័រ នគររុងរឿង

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃអាទិត្យ ៧​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។​

​សមាសភាព​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មាន​៖ លោក លោកស្រី​ជា​ប្រតិភូ​អន្តរក្រសួង អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី អភិបាលក្រុង នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​ប្រមាណ ១០០​នាក់​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​ឲ្យដឹងថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ចុងឆ្នាំ​២០១៩ ដែល​ខេត្ត​កំពត​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រព្រឹត្តិ​ទៅ​មាន​ភាពកាន់​តែ​ល្អប្រសើរ និង​មាន​ការគាំទ្រ ការចាប់អារម្មណ៍ ថែមទាំង​មាន​ភាព​ទាក់ទាញ​ពី​សំណាក់​មហាជន​និង​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​មក​ចូលរួម​កម្សាន្ត ស្រប​តាម​គម្រោង​ផែនការ​របស់​ថ្នាក់ជាតិ​។​

​ក្នុង​កិច្ចប្រជុំ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា ខណៈ​ពេល​នេះ​ពិធីបុណ្យ​សមុទ្រ​ជិត​ឈាន​ចូល​មក​ហើយ ដូច្នេះ​លោក​បណ្ឌិត​បាន​ជំរុញ​ដល់​លោក​អភិបាលក្រុង​ស្រុក យកចិត្តទុកដាក់​ចំពោះ​កត្តា​អនាម័យ បរិស្ថាន​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​កំពត ពិសេស​សេវាកម្ម​ម្ហូបអាហារ និង​សេវា​ស្នាក់នៅ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ត្រៀម​លក្ខណៈ​ដើម្បីឲ្យ​ដំណើរការ​ពិធីបុណ្យ​សមុទ្រ​ប្រព្រឹត្តិ​ទៅ​ដោយ​ភាពរលូន​។​

​សូមជម្រាបថា បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​” ត្រូវបាន​ប្រារព្ធ​ឡើង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com