
(ថ្ងៃទី 22 October 2020 ម៉ោង 1:01 pm)
ខេត្តកណ្ដាល៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ខណៈដែលអ្នកស្រុកមើលឃើញបុរសម្នាក់ឡើងលើផ្ទះគេធ្វើដូចជាចោរ លុះពេលឃើញម្ចាស់ផ្ទះនិងពលរដ្ឋនាំគ្នាស្រែកថាចោរៗក៏លោតទម្លាក់ខ្លួនពីលើដំបូលផ្ទះចុះមកដីធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង។ តែការណ៍ពិតជននេះជាមនុស្សបែកថ្នាំសោះ។
ករណីនេះមិនមែនជាករណីចោរចូលលួចនោះទេ ព្រោះជននោះមិនមានឧបករណ៍អ្វីជាប់ខ្លួនដើម្បីធ្វើសកម្មភាពឡើយ តែជាករណីបែកថ្នាំ ដោយឡើងលើដំបូលផ្ទះគេហើយលោតតែម្ដង។