បុរសជាឪពុកស្លាប់ បន្ទាប់ពីរត់ទៅចាប់កូនប្រុស ដែលសង្ស័យមានជំងឺឆ្កួតជ្រូកប្រកាច់រើឡើង តែកូន យកដំបងឫស្សីប៉ុនមេជើង គ្រវាសត្រូវចំសៀតផ្កាខាងឆ្វេង បង្កការភ្ញាក់ផ្អើល នៅស្វាយរៀង
(ថ្ងៃទី 22 October 2020 ម៉ោង 9:03 am)
ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើង កាលពី ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បុរសជាឪពុកបានស្លាប់ បន្ទាប់ពីរត់ទៅចាប់កូនប្រុសដែលសង្ស័យមានជំងឺឆ្កួតជ្រូកប្រកាច់រើឡើង តែកូននោះបានយកដំបងឫស្សីប៉ុនមេជើងគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកឃាត់ខ្លួនជនបង្កយកទៅសាកសួរ។
បុរសដែលស្លាប់ត្រូវជាឪពុកមានឈ្មោះឥន សាវ៉ន អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុលើ។ ចំណែកកូនដែលបង្កហេតុមានឈ្មោះឥន ទ្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។
បុរសជាកូនគឺមានជំងឺឆ្កួតជ្រូកយូរឆ្នាំមកហើយ ហើយក្រុមគ្រួសារធ្លាប់យកទៅព្យាបាលនៅឯមន្ទីរពេទ្យដែរតែមិនធូរស្រាលសោះ ទើបចេះបណ្ដោយរហូតដល់ថ្ងៃកើតហេតុតែម្តង ខណៈឪពុកឃើញកូនមានជំងឺប្រកាច់រើឡើងក៏រត់ទៅចាប់បម្រុងចង តែចៃដន្យកូនប្រុសបានយកដំបងឫស្សីប៉ុនមេជើងប្រវែង៤០សង់ទីម៉ែត្រគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេង បណ្ដាលឱ្យដួលស្លាប់