បន្ទាប់ពីចុះសួរសុខទុក្ខមន្ត្រីមានជំងឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអញ្ចេីញចុះត្រួតពិនិត្យមេីលទីកន្លែងស្នាក់នៅ និងកន្លែងប រិភោគអាហាររួមរបស់កម្លាំងអន្តរាគមន៍ដែលទេីបសាងសង់រួច ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមស្នងការក៏បានពិនិត្យមេីលទីតាំងត្រៀមសម្រាប់សាងសង់សាលប្រជុំធំដែលមានលក្ខណ:ស្តង់ដាទំនេីបផងដែរ ។ សូមបញ្ជាក់ថាចាប់តាំងពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញមក មន្ត្រីទាំងអស់ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសគឺការរៀបចំសាងសង់អគារថ្មីៗជាច្រេីន ដូចជាអគារស្នាក់នៅសម្រាប់កម្លាំងអន្តរាគមន៍ អគារឃ្លាំងសម្រាប់ស្តុកសម្ភារ:ទូទៅ អគារធ្វេីការបណ្តោះអាសន្ន ជាពិសេសគឺអគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងសាងសង់ និងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ដែលមានលក្ខណ:ស្តង់ដា និងបំពាក់ដោយបច្ចេកវិទ្យាទំនេីប មានកម្ពស់៩ជាន់ ទំហំ 40 x 50 m ៕
0
បន្ទាប់ពីចុះសួរសុខទុក្ខមន្ត្រីមានជំងឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអញ្ចេីញចុះត្រួតពិនិត្យមេីលទីកន្លែងស្នាក់នៅ និងកន្លែងបរិភោគអាហាររួមរបស់កម្លាំងអន្តរាគមន៍
Filed in: ព័ត៌មានថ្មីៗ