កេីតជាតិក្រោយកុំអោយប៉ះម្ដាយចឹងទៀតកូន ទារកអាភ័ព្វ ត្រូវគេប្រទះឃើញ ចងរុំចងថង់ខ្មៅ យកមកផ្លុងចោលនៅរមណីយដ្ឋានវត្តភ្នំ
ភ្នំពេញៈ ទារកម្នាក់ត្រូវបានស្ត្រីជាអ្នកបោសសំអាត នៅរមណីយដ្ឋានវត្តភ្នំប្រទះឃើញ ស្លាប់ដោយរុំចងថង់ខ្មៅនៅក្នុងធុងសំរាម បង្ការមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី ២៣ កញ្ញា ២០២០ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា មុននឹងមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៣ នេះគេឃើញស្ត្រីម្នាក់ដើរ យួរថង់ខ្មៅខាងលើយកមកបោះចោលនៅធុងសំរាមក្នុងរមណីយដ្ឋានវត្តភ្នំ លុះក្រោយយមក ក៏មានស្ត្រីជាអ្នកបោសសំអាត បានមករើសំរាមចេញពីធុង ហើយឃើញថង់ខ្មៅ ក៏ស្រាយវែក មើលស្រាប់តែឃើញ សាកសពទារក ជាក្មេងប្រុស ស្លាប់បាត់ទៅហើយ។ បើតាមសម្តីប្រជាពលរដ្ឋដែលទៅចោមរោមមើល បាននិយាយថា ទារកខាងលើទំនង អាយុ៧ខែឬរលូត ឬម្តាយយកគ្នាចេញ ។
បច្ចុប្បន្នសពទារកខាងលើ ត្រូវបានអាជ្ញាធរ យកទៅបូជា តាមប្រពៃណីនៅឯវត្តអារាម ។