ទីក្រុងឈីងតាវ ប្រទេសចិន: ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមកម្មវិធីមួយចំនួននៅទីក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិនដែលមានដូចជា៖
១.ការចូលរួមដាំកូនឈើមិត្តភាព នៅឧស្យាន Licang District Greentown Park
២.ដឹកនាំប្រតិភូខេត្តព្រះសីហនុ ទស្សនកិច្ចសិក្សានៅកំពង់ផែ Academician Port of Licang District
៣. ការចូលរួមពិធីបើកព្រឹត្តិការណ៍ទីក្រុងមិត្តភាពអន្តរជាតិ និងទស្សនាស្តង់ពិព័រណ៍ (Qingdao International Friendships City Exhibilition and Trading Center) នៅ Leike City South Square, Lisong District.
៤. ការចូលរួមកិច្ចសន្ទនាថ្នាក់អភិបាលក្រុងមិត្តភាព ក្រោមប្រធានបទ “សុភមង្គលសម្រាប់ទាំងអស់គ្នា” និងពិធីចុះហត្ថលេខាលើអនុស្សរណៈស្តីពី ការបង្កើតខេត្តក្រុងបងប្អូន រវាង ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និង ទីក្រុងឈីងតាវ នៃសាធារណរដ្ឋប្រជាមានិតចិន។