ក្រុមក្មេង ទំនើងមួយក្រុម មានគ្នាជាង១០នាក់បានសំរុកចូលក្នុងផ្ទះប្រជាពលរដ្ឌ១ នៅ ភូមិពោធិទាប ឃុំ ម្លួរព្រៃ១ ស្រុកឆែប បានបង្កអោយមានរបួសធ្ងន់និងស្រាលជាច្រើនអ្នក
ខេត្តព្រះវិហារ/ យោងតាមប្រភព ផ្តល់ដោយក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ អង្គភាព កាលពីពេលថ្មីៗនេះបានអោយដឹងថា។ កាលពីថ្ងៃទី១៣ កញ្ញា ២០២០ នៅផ្ទះលោក សុឹម សុខុម (ប) អាយុ ៥៩ឆ្នាំ ដែលជាជនរងគ្រោះបានរៀបចំកម្មវិធីផឹកសុីលក្ខណះមិត្តភាពនៅរដូវបុណ្យភ្ជុំបិណ្ឌដោយមានការចូលរួមពីលោក ថី និង លោក វ៉ាត ។ ក្រោយពីបានជួបជុំ ដាក់រាងស្រឿងបន្តិច លោក វ៉ាត និង លោក ថី ដែលជាសំលាញ់និងគ្នាជាយូរមកហើយ បានទាស់សំដីគ្នាហើយបានវ៉ៃក្បាលគ្នាក្នុងសភាពស្រវឹងខឹងរៀងខ្លួន ដែលជាហេតុធ្វើអោយលោក វ៉ាត រត់ចេញទៅក្រៅផ្ទះជនរងគ្រោះ ហើយស្រែកថា ហ្អែងចាំមើលបន្តិចទៀត មិនរួចខ្លួនទេ! លុះលោក វ៉ាត ឡេឺងជិះម៉ូតូទៅបាត់។
ក្រុមគ្រួសារជនរងគ្រោពបានបន្តទៀតថា ក្រោយពីបាត់វត្តមានលោក វ៉ាត ១សន្ធុះ ខណះដែលពួកគាត់នៅ ផឹក ច្រៀងលេងនៅក្រោមផ្ទះរបស់គាត់ ស្រាប់តែមានម៉ូតូ និងមនុស្សប្រុសជាង១០នាក់ បានសំរុកចូលមករួចកាត់ផ្តាច់ភ្លើង និងស៊ួរ ជនរងគ្រោះថា តាឯងស្គាល់ អា ថី ទេ ពេល នោះលោក សុឹម សុខុម ដែលជាជនរងគ្រោះប្រាប់ថា តាស្គាល់ គ្រាន់តែលឺថាស្គាល់ពួកក្មេងទំនើងទាំងនោះកាប់ប្រាវតែម្តង ធ្វើអោយភាគីខាងជនរងគ្រោះមិនអាចការពាខ្លួនបាន រីឯ លោក ថី ដែលជាមុខសញ្ញា របស់ លោក វ៉ាត ក៍មានវត្តមាន នៅទីនោះដែរ តែរត់រួច។
ប្រភពដដែល បានបន្តទៀតថា ក្រោយពីក្រុមក្មេងទំនើងទាំងនោះរត់គិចខ្លួនបាត់ គ្រួសារជនរងគ្រោះក៍បាន ប្តឹង ទៅលោក សូ ស្មាក់ មេប៉ុស្ថិ៍ម្លួរព្រៃ១ ជួយអន្តរាគម ពេលនោះលោក មេប៉ុស្ថិ៍ក៍បានដឹកនាំកំលាំង មកដល់កន្លែងកើតហេតុភ្លាមៗ តែមិនបានឃើញក្រុមក្មេងបង្កទេ ឃើញតែក្រុមជនរងគ្រោះបែកក្បាលហូរឈាមតែប៉ុណ្ណោុះ !រួចក៍បញ្ជួនជនរងគ្រោះទៅកាន់មន្ទីពេទ្យ និងធ្វើកំណត់ហេតុ ដើម្បីរាយការណ៍បន្ត ។
លោកអធិការដ្ឌាន នគរបាលស្រុក ឆែប លោកបានមានប្រសាសន៍ ជុំវិញរឿងនេះថា ក្រោយពីបានទទូល របាយការណ៍ ពីនាយប៉ុស្តិ៍ សូ ស្មាក់ និងបានទទូល ពាក្យបន្តឹងពីក្រុមគ្រួសារជនរងគ្រោះ កំលាំងអធិការនៃអធិការដ្ឌានស្រុក ឆែប បាននិងកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញា ជនបង្ក ក្មេងទំនើងទាំងអស់នោះបាន១ចំនួនហើយ ។ ហើយលោកក៍បានអះអាងថា រឿងនេះក្នុងនាមលោក ជាមន្ត្រីមូលដ្ឌាន ដែលនៅជាមួយរាស្រ្ត និងការពារសុវត្ថិភាពជួនរាស្ត្រលោកពិតជាមិនអនុញ្ញាត្តិ អោយមានក្រុមក្មេងទំនើង ឬក៍ ជនបង្កណាម្នាក់នៅក្រៅសំណាញ់ច្បាប់ឡេឺយ។.គួរបញ្ជាក់ថា ក្មេងទំនើង ដែលបង្ក រួមទាំង ឈ្មោះ វ៉ាត នោះ សុតតែរស់នៅក្នុងស្រុកត្បែងមានជ័យ ។
តើរឿងនេះ វិវត្តន៍ យ៉ាងណានៅថ្ងៃក្រោយ