ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

ចាប់​ជនសង្ស័យ​ម្នាក់​ ករណី​លួច​ម៉ូតូ​ នៅព្រះវិហារ (ថ្ងៃទី 17 September 2020 ម៉ោង 12:17 pm) ខេត្តព្រះវិហារ​៖​ កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​ឆ្នាំ​២០២០

ចាប់​ជនសង្ស័យ​ម្នាក់​ ករណី​លួច​ម៉ូតូ​ នៅព្រះវិហារ (ថ្ងៃទី 17 September 2020 ម៉ោង 12:17 pm) ខេត្តព្រះវិហារ​៖​ កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​ឆ្នាំ​២០២០
គេហទំព័រ នគររុងរឿង
ចាប់​ជនសង្ស័យ​ម្នាក់​ ករណី​លួច​ម៉ូតូ​ នៅព្រះវិហារ
(ថ្ងៃទី 17 September 2020 ម៉ោង 12:17 pm)
ខេត្តព្រះវិហារ​៖​ កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​និង​ខេត្តព្រះវិហារ​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​។​ការចាប់ខ្លួន​ជន​នោះបាន​ធ្វើឡើង​នៅ​បន្ទប់​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក​ក្រុង​/​ខេត្តព្រះវិហារ​ ​។​
​ករណី​ចោរកម្ម​លួច​ម៉ូតូ​១​គ្រឿង​ដែល​ជនរងគ្រោះ​បាន​បាត់​កាលពី​ថ្ងៃទី​១​កញ្ញា​ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ភារកិច្ច​ខាងលិច សង្កាត់​ប៉ា​លហាល ក្រុង​/​ខេត្តព្រះវិហារ​។​ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​នោះ​ឈ្មោះ​សុន​វណ្ណដា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ពោធិ​សង្កាត់​កំពង់​ប្រណាក​ក្រុង​/​ខេត្តព្រះវិហារ​។​សមត្ថកិច្ច​បាន​រកឃើញ​និង​ដកហូត​កុំព្យូទ័រ​លេប​ថប​១​គ្រឿង​,​ស្ទិ​ក​ឃ័​រ​១​ឈុត​,​កាបូប​កុំព្យូទ័រ​១,​សាក់​កាដូ​ពណ៌​ខ្មៅ​១,​ខ្សែក​កាឡៃ​១​ឈុត​និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​ខូច​១​គ្រឿង​។​
សម្ភារ​ទាំង​៦​មុខ​នេះ​គឺជា​របស់​ជនរងគ្រោះ​ដែល​បាត់​ហើយ​រកឃើញ​នៅក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​។ ចំណែក ថ្នាំ ញៀន​ប្រភេទ​ម៉ា​ទឹកកក ១​កញ្ចប់​តូច​, ចង្កឹះ​សោ​ម៉ូតូ​២,​កូនសោ​មួយចំនួន​,​ស្ទិ​ក​ឃ័​រ​ម៉ាក​Wowe១​ឈុត​,​សម្លៀកបំពាក់​ប៉ា​រ៉ា​យោធា​៣​កំ​ប្លេ​,​ដង្កាប់​១,​ទួ​លឺ​វី​ស​៣​និង​សម្ភារ​បម្រើឱ្យ​ការប្រព្រឹត្ត​បទល្មើស មួយចំនួន ទៀត​។​
ជនសង្ស័យ ​​សារភាព​កំហុស​ថា ​ខ្លួន​គាត់​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​ស​១​គ្រឿង​នោះ​មែន​។​ក្រោយពី​លួចបាន​ហើយ​គាត់​«​ជនសង្ស័យ​»​ក៏បាន​ជិះ​ម៉ូតូ​នោះ​យកទៅ បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ​ដោយ​បញ្ចាំ​បាន​ក្នុងតម្លៃ​៤០០​ដុល្លារ​អាមេរិក​។​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ
Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com