ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

មុឹមៗកុំឃើញស្រីស្អាតកុំចេះតែហ៊ាន ! បុរសចំណាស់ ជាអ្នករត់ Pass App ពីរនាក់ ត្រូវថ្នាំសណ្តំរបស់ស្រីស្នេហ៍ អស់ចិញ្ចៀនមាស៥ជី និងប្រាក់៤០ម៉ឺនរៀល (កំពង់ឆ្នាំង)៖

មុឹមៗកុំឃើញស្រីស្អាតកុំចេះតែហ៊ាន ! បុរសចំណាស់ ជាអ្នករត់ Pass App ពីរនាក់ ត្រូវថ្នាំសណ្តំរបស់ស្រីស្នេហ៍ អស់ចិញ្ចៀនមាស៥ជី និងប្រាក់៤០ម៉ឺនរៀល (កំពង់ឆ្នាំង)៖
គេហទំព័រ នគររុងរឿង
មុឹមៗកុំឃើញស្រីស្អាតកុំចេះតែហ៊ាន !
បុរសចំណាស់ ជាអ្នករត់ Pass App ពីរនាក់ ត្រូវថ្នាំសណ្តំរបស់ស្រីស្នេហ៍ អស់ចិញ្ចៀនមាស៥ជី និងប្រាក់៤០ម៉ឺនរៀល
(កំពង់ឆ្នាំង)៖ បុរសជាអ្នករត់ផាសអេប (pass app) ពីរនាក់ ត្រូវបានស្រីស្នេហ៍ដាក់ថ្នាំសណ្តំ លួចយកសម្ភារៈ និងលុយកាក់អស់ ខណៈកំពុងផឹកស៊ីក្នុងហាងមួយកន្លែងដែលមានយីហោ (ជំនោរដីថ្មី) កាលពីវេលាម៉ោង៦៖០០នាទីល្ងាច នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរស២នាក់៖
ទី១៖ ឈ្មោះ នាងសុខ អាយុ៥០ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ទី២៖ ឈ្មោះ ឈឿង ឈាង អាយុ៤៣ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ មានមុខរបររត់ម៉ូតូផាសអេប (pass app) បានចាញ់បោកសម្រស់ស្រីស្អាត២នាក់ ដោយបានបបួលគ្នាណាត់ផឹកស៊ីយ៉ាងស្អិតរមួត នៅក្នុងហាងចំណុចខាងលើ ដោយផឹកស្រាបៀរ (ABC ) អស់ជិតកន្លះកេះ តាំងពីម៉ោង១១៖៣០នាទីថ្ងៃត្រង់ រហូតដល់ល្ងាច។
ក្នុងពេលផឹកស៊ីស្រីស្អាតទាំង២ បានបន្លំដាក់ថ្នាំសណ្តំក្នុងកែវស្រាបៀ ធ្វើឱ្យបុរសទាំង២នាក់សន្លប់ ទើបស្ត្រីជើងល្អទាំងពីរនាក់នោះ ដោះយកចិញ្ចៀនមាស៥ជី និងលុយ៤០ ម៉ឺនរៀល រួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះរហូតដល់ម៉ោង ១៨ល្ងាច ទើបម្ចាស់ហាងចូលមក ហើយបានឃើញបុរសម្នាក់ដេកសន្លប់ហាក់មិនដឹងខ្លួន និងបុរសម្នាក់ទៀតដឹងខ្លួន តែនិយាយមិនកើត បានត្រឹមតែគ្រវីក្បាលដូចស្រាំងទិច ពេលឃើញសភាពដូច្នេះ ម្ចាស់ហាងក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ប៉ុន្តែស្រីស្អាតទាំង២នាក់ មិនដឹងជាទៅដល់ណាបាត់ទៅហើយ។
តាមសភាពជាក់ស្តែងបុរសទាំងពីរនាក់ ដែលត្រូវថ្នាំសណ្តំរបស់ស្រីស្អាតខាងលើនេះផងដែរ សមត្ថកិច្ចនគរបាល ក៏សូមផ្ដាំផ្ញើទៅដល់បងប្អូនជាអ្នកមានមុខរបររត់ម៉ូតូឌុប រត់ម៉ូតូកង់បី ផាសអេប ក៏ដូចជាអ្នករត់រថយន្តតាក់ស៊ីទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនាំឱ្យមានគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិ ឬគ្រោះថ្នាក់ដល់ អាយុជីវិត ដោយការធ្វេសប្រហែសរបស់បងប្អូន
Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com