រដូវបិណ្ឌភ្ជុំមិនខំធ្វើបុណ្យនោះទេដើរ ដោះគ្រឿងអល័ង្កាពីក្មេងៗ បានសំរេចជាច្រើនលើក ឥឡូវជាប់អន្ទាក់សមត្ថកិច្ចនៅសៀមរាប
(ថ្ងៃទី 15 September 2020 ម៉ោង 7:06 pm)
ខេត្តសៀមរាប ៖ ស្ត្រីដៃស្អិតម្នាក់ជំនាញខាងដោះក្រវិលក្មេងៗក្នុងខេត្តសៀមរាបបានសម្រេចជាច្រើនដងមកហើយ ពេលនេះត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនបាន រួចបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ហេតុការណ៍នេះធ្វើឡើងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រឃុំបាគង ស្រុកប្រាសាទបាគង។
បើតាមលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅថ្ងៃទី១៥ កញ្ញានេះថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក៏ដូចជាអនុវត្តន៍តាមផែនការរបស់គណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង។
ជាក់ស្តែងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា មានមនុស្សស្រីម្នាក់ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០០៥ ពណ៌ក្រហម មកធ្វើសកម្មភាពលួចដោះក្រវិលកូនគាត់នៅចំណុចភូមិពពេល ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង។
លោកបន្តថា ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបាគង និងកម្លាំងប្រជាការពារសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើការប្រដេញ និងស្ទាក់តាមផ្លូវចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង រួចបញ្ជូនមកអធិការនគរបាលស្រុក ដើម្បីធ្វើការសួរនាំ រួចបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យមានឈ្មោះ ភួង សុជាតិ ហៅចំបើង ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បានឆ្លើយថា ខ្លួនពិតបានធ្វើសកម្មភាពលួចដោះក្រវិល (លោហៈធាតុពណ៌លឿង) ពីត្រចៀកក្មេងៗ ពិតប្រាកដមែន ហើយក៏ធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើកផងដែរ។
លោកបន្តទៀតថា វត្ថុតាងដកហូតបាន រួមមាន ៖ ម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ ២០០៥ ពណ៌ក្រហម ដែលជនសង្ស័យជិះធ្វើសកម្មភាពចំនួន១គ្រឿង , លោហៈធាតុពណ៌លឿងចំនួន២គូ (១គូទំងន់២ហ៊ុន និង១គូរទៀតទំងន់៣ហ៊ុន)។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញស្រុកប្រាសាទបាគង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីន