ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២០វេលាម៉ោង09:01pm
កំពង់ស្ពឺ ÷ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង១៤និង១០នាទី ប្រជាពលរដ្ឋបានឃើញមានរថយន្ដ ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ 3A-0504បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤លុះមកដល់ចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកឆ្លងកាត់ប្រឡោះក្លោងទ្វារវត្តគន្ធបុប្ផារាម ហៅវត្តអូរគគីដោយ
តៃកុងរថយន្តខ្នាតយក្សខាងលើស្មានតែកម្ពស់ផ្ទុកទំនិញអាចឆ្លងផុតតែការប៉ាន់ស្មានមិនត្រូវហើយមិនយកចិត្តទុកដាក់ផងនោះបានធ្វើឲ្យទ្រុងរថយន្តបុកក្លោងទ្វាបណ្តាលឲ្យបាក់ដួលរលំលើរថយន្តទៅមុខលែងរួចតែម្ដង។
យោងតាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្ដ ខាងលើនោះមាន ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ 3A-0504 បើករដោយឈ្មោះ ចឹក អុីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរពីត្បូងទៅជើង
ភ្លាមៗនោះដែរប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានផ្ដល់ដំណឹងជូនទៅសមត្ថកិច្ចជំនាញដើម្បីជួយអន្ដរាគមន៍និងបានយករថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីរង់ចាំការស្រាយតាមនីតិវិធី៕
CC
15
ចែករំលែក 4
ចូលចិត្ត
មតិ
ចែករំលែក