ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​សម្តេច ហ៊ុន សែន ៖ កម្ពុជា​គ្រោង​ទិញ​យន្តហោះ​ស៊ើបការណ៍ និង​អាវុធ​បន្ថែម​ពី​ឆែក​

​សម្តេច ហ៊ុន សែន ៖ កម្ពុជា​គ្រោង​ទិញ​យន្តហោះ​ស៊ើបការណ៍ និង​អាវុធ​បន្ថែម​ពី​ឆែក​
គេហទំព័រ នគររុងរឿង

ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជា​មាន​គម្រោង​ទិញ​យន្តហោះ​ស៊ើប​ការណ៍ L-39 បន្ថែម រួម​ទាំង​អាវុធ​មួយចំនួនទៀត ពី​សាធារណរដ្ឋ​ឆែក​ដើម្បី​ពង្រឹង​ក្នុង​វិស័យ​ទំនាក់ទំនង​សន្តិសុខ និង​ការពារជាតិ​របស់​កម្ពុ​ជា​។ ការ​ថ្លែង​នេះ​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឆែក ក្រោយ​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩​។​

​សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កាលពី​ពេលមុន​នេះ កម្ពុជា​បាន​ទិញ​យន្តហោះ​ស៊ើបការណ៍ L-39 ចំនួន​៦​គ្រឿង​រួចហើយ​។ ព្រឹក​នេះ ខ្ញុំ​ក៏​បាន​ស្នើសុំ​ពិភាក្សា​អំពី​លទ្ធភាព​កម្ពុជា អាច​ទិញ​នូវ​យន្តហោះ​ស៊ើបការណ៍ L-39 ប្រភេទ​ថ្មី ៣ ទៅ ៤​គ្រឿង​បន្ថែម​ទៀត ហើយ​យើង​នឹង​បន្ត​ការពិភាក្សា​ពី​បញ្ហា​នេះ រួម​ទាំង​អាវុធ​មួយចំនួន ដែល​កម្ពុជា​កំពុង​នាំចូល និង​អាច​ថែម​នូវ​អាវុធ​ធុន​ស្រាល​មួយចំនួន​ផ្សេងទៀត នៅក្នុង​វិស័យ​ទំនាក់​សន្តិសុខ និង​ការពារ​ជាតិ​របស់​យើង​»​។​

​សូមជម្រាបថា បន្ទាប់​ពី​កិច្ច​ជំនួប​ពិភាក្សា​ទ្វេភាគី រវាង​សម្តេច​តេជោ ហ៊ុន សែន និង​លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក​រួចមក រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ ឯកសារ​សំខាន់ៗ​ចំនួន​ពីរ​រួមមាន ៖ ១. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​សុខាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិបាល​ឆែក VAMED និង​ទី​២. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ឆែក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com