ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលទ្ធផលអនុវត្តការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជន និងគ្រួសារ ដែលអត់ដី អត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ក្នុងខេត្តពោធិ៍សាត់។
កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនៅសាលប្រជុំ Video Conference សាលាខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ លោកអភិបាលរងទទួលបន្ទុក មន្ទីរអង្គភាពជំនាញ អភិបាលក្រុងស្រុក អធិការក្រុងស្រុក និងប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀត៕