ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

មន្រ្តីជំនាញរកឃើញម្សៅទឹកដោះគោ FRANCE BeBe ហួសកាលបរិច្ឆេទ និងទំនិញមួយចំនួនទៀតនៅផ្សារទំនើប និងផ្សារលើ ក្រុងព្រះសីហនុ

មន្រ្តីជំនាញរកឃើញម្សៅទឹកដោះគោ FRANCE BeBe ហួសកាលបរិច្ឆេទ និងទំនិញមួយចំនួនទៀតនៅផ្សារទំនើប និងផ្សារលើ ក្រុងព្រះសីហនុ
គេហទំព័រ នគររុងរឿង

មន្រ្តីជំនាញរកឃើញម្សៅទឹកដោះគោ FRANCE BeBe ហួសកាលបរិច្ឆេទ និងទំនិញមួយចំនួនទៀតនៅផ្សារទំនើប និងផ្សារលើ ក្រុងព្រះសីហនុ

(ក្រុងព្រះសីហនុ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាមានការណែនាំពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តី ក.ប.ប ខេត្តព្រះសីហនុ ដោយមានលោក ខាន់ រ៉ាត់ ប្រធានសាខា បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារទំនើប និងផ្សារលើ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្រ្តី ក.ប.ប ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងសកម្មភាពនោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ៖
* ត្រួតពិនិត្យតម្លៃលក់រាយ ប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍ប្រេង ក្នុងក្រុង។
* រកភាពមិនអនុលោម របស់ទំនិញនៅលើសំបកវេចខ្ចប់ ដែលបានកំពុងដាក់តាំងលក់មាន សាដក ម្ហូបអាហារ វេចខ្ចប់ស្រាប់
* ធ្វើតេស្តរកសារធាតុគីមីហាមឃាត់ លើផលិតផលមឹក និងបង្គារស្រស់ បន្លែស្រស់ ជ្រក់គ្រប់មុខ ពពុះសណ្តែក ស្ករត្នោត ឈាមជ្រូកបានចំនួន៩គំរូ
* ត្រួតពិនិត្យរកម្សៅទឹកដោះគោ ម៉ាកនូទ្រីលែត (Nutrilatt) និងភាពអនុលោម របស់ម្សៅទឹកដោះគោ សម្រាប់កុមារ និងទារក បន្ថែមទៀត
មន្រ្តី ក.ប.ប ខេត្តព្រះសីហនុ បានឲ្យដឹងបន្ថែមថា ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ និងដកហូតម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) លេខកូដដែលមាន បញ្ហានោះទេ តែបានរកឃើញម្សៅទឹកដោះគោ FRANCE BeBe លេខ១ ដែលហួសកាលបរិច្ឆេទ លិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល ក្រុមការងារ ក៏បានធ្វើកំណត់ហេតុ ស្តីពីការបញ្ឈប់ ដាក់តាំងលក់ បណ្តោះអាសន្ន ម្សៅទឹកដោះគោ FRANCE BeBe លេខ១ ចំណុះ៩០០ក្រាម ចំនួន១៣កំប៉ុង និងចំណុះ៤០០ក្រាម ចំនួន២កំប៉ុងសរុបចំនួន១៥កំប៉ុង និងបានរកឃើញ ទំនិញនំស្វិតស្លឹកតយស្រស់ មានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ ចំនួន១៣គីឡូក្រាម។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ ក៏បានធ្វើកំណត់ហេតុ ដកហូតយកនំស្វិត ស្លឹកតយស្រស់ ដែលមានផ្ទុកសារធាតុគី ដើម្បីធ្វើការកម្ទេចចោល និងបានឲ្យអាជីវករ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ ទំនិញផ្ទុកសារធាតុគីមី ហាមឃាត់បន្តទៀត និងក្នុងឱកាសនោះ ក៏បានធ្វើការពន្យល់ណែនាំអាជីវករ ឲ្យយល់ដឹងអំពីច្បាប់ និងបទបញ្ញាតិបច្ចេកទេសផ្សេងៗផងដែរ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com