ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

តាមរកបុរសម្នាក់ ជិះម៉ូតូ មានជម្លោះក្នុងរឿងបើកបរជាមួយកូនឧកញ៉ា ញឹក ផន ដើម្បីពិន័យរឿងបើកបរក្នុងស្ថានភាពស្រវឹង

តាមរកបុរសម្នាក់ ជិះម៉ូតូ មានជម្លោះក្នុងរឿងបើកបរជាមួយកូនឧកញ៉ា ញឹក ផន ដើម្បីពិន័យរឿងបើកបរក្នុងស្ថានភាពស្រវឹង
គេហទំព័រ នគររុងរឿង

 

តាមរកបុរសម្នាក់ ជិះម៉ូតូ មានជម្លោះក្នុងរឿងបើកបរជាមួយកូនឧកញ៉ា ញឹក ផន ដើម្បីពិន័យរឿងបើកបរក្នុងស្ថានភាពស្រវឹង
(ថ្ងៃទី 01 September 2020 ម៉ោង 8:46 pm)

(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបានឃាត់ខ្លួន លោក ញឹក ផល ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ជាគូជម្លោះក្នុងរឿងបើកបរនេះហើយនោះ បច្ចុប្បន្នកម្លាំងនគរបាលជំនាញរបស់លោកកំពុងបន្តសំណុំរឿងតាមនីតិវិធី។

ជម្លោះព្រោះតែរឿងបើកបរលើដងវិថីនៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើទោះបីបុរសជាភាគីជិះរថយន្តត្រូវបានចាប់ខ្លួនហើយក្តី តែសំណុំរឿងមិនទាន់បញ្ចប់នៅឡើយនោះទេ។ កម្លាំងនគរបាលកំពុងបន្តនីតិវិធី ដោយតាមរកបុរសភាគីជិះម៉ូតូមកសួរនាំរឿងជម្លោះ ក៏ដូចជាការពិន័យលើរឿងបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។

ក្រៅតែពីកំពុងបន្តនីតិវិធីលើលោក ញឹក ផល ហើយនោះ កម្លាំងនគរបាលក៏កំពុងតាមរក

លោក ប្រាក់ សុបាន អាយុ ៣០ឆ្នាំ ជាភាគីជិះម៉ូតូ និងជាអ្នកថតរូបគូជម្លោះរបស់ខ្លួន បង្ហោះមកសួរនាំលើដំណើររឿង។ បន្ថែមពីលើសួរនាំលើជម្លោះនេះហើយ ក៏អាចនឹងពិនិត្យលើការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។ ប្រសិនបើខុសតាមច្បាប់ចែងពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងអាចនឹងឈានទៅ

ពិន័យតាមច្បាប់ផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ មានជម្លោះ ពាក្យសម្តីព្រោះតែការបើកបរមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង

ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាង ព្រោងព្រាតលើបណ្តាញសង្គមនោះ គេបានឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង។

បន្ទាប់ពីរឿងត្រូវបានបង្ហោះយ៉ាងព្រោងព្រាតនោះ នៅយប់មិញនេះកម្លាំងនគរបាល

ខេត្តកំពង់ឆ្នាំង ក៏បានឈានទៅឃាត់ខ្លួនបុរសភាគីបើករថយន្តឈ្មោះ ញឹក ផល និងបានចោទប្រកាន់ពីបទគំរាមកំហែង និងកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

គេនៅមិនទាន់ដឹងថា ជម្លោះរវាងលោក ញឹក ផល អ្នកបើករថយន្ត និងលោក ប្រាក់ សុបាន អ្នកបើកបរម៉ូតូកាលពីម្សិលមិញនេះ ផ្តើមចេញពីបញ្ហាអ្វីនោះទេ។

លោក អ៉ិន សាវឿន មេប៉ុស្តិ៍នគរបាលឃុំក្បាលទឹក បានប្រាប់តាមទូរស័ព្ទជម្លោះនេះ គឺផ្តើមចេញពីការបើកបរ។ នៅមុនពេលកើតហេតុលោក ប្រាក់ សុបាន ដែលត្រូវបានអះអាងថាបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនោះ បានបើកម៉ូតូជែងរថយន្ត ហើយក៏ត្រូវភាគីខាងរថយន្តសួរនាំរឿងបើកបរ បង្កើតជាជម្លោះពាក្យសម្តីតែម្តង។

លោកមេប៉ុស្តិ៍បានបញ្ជាក់យ៉ាងដូច្នេះ «បើតាមអ្នកបើកបរម៉ូតូគាត់បើកបរស្រវឹងមែន មកដល់កន្លែងផ្លូវកោងគាត់បើកវ៉ាឡាន។ បើកវ៉ាឡានមកគាត់ក៏ឈប់នោម គាត់វ៉ាឡានណុង របៀបវ៉ាឆាបឡានគេ។ អាអ្នកបើកឡានណុង គេទម្លាក់កញ្ចក់ទៅសួរថា បើម៉ូតូអ៊ីចឹងប៉ះពាល់លើគេលើឯង។ ប្រកែកគ្នាមួយមាត់ពីរតែម្តងទៅ»។

ក្រោយពីកើតរឿង និងថតបង្ហោះហើយនោះ លោក ប្រាក់ សុបាន ជាភាគីជិះម៉ូតូបានគេចខ្លួនពីផ្ទះឡើងមកភ្នំពេញបាត់ហើយ។

បើទោះបីលោក ប្រាក់ សុបាន គេចខ្លួនមិនទាន់ហៅទៅសួរនាំយ៉ាងណាក្តី តែនគរបាលក៏បានហៅបុរសដែលជិះម៉ូតូជាមួយលោក ប្រាក់ សុបាន មកសួរនាំផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com