អុញនោះ ដឹងច្បាស់ហើយ ..! ជើងខ្លាំងដកកាំភ្លើងគម្រាបប្រជាពលរដ្ឋ គឺជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីករណ្តៅដីល្បីពេញភ្នំពេញ
ភ្នំពេញ៖ ជនទំនើងដែលដកកាំភ្លើងAK ពីរថយន្តមកសំញ៉ែងគម្រាម ប្រជាពលរដ្ឋ ត្រូវបានគេទម្លាយថា ជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីករណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ ល្បីពេញរាជធានីភ្នំពេញ ខាងដឹកដីបំផ្លាញផ្លូវ បើកប្រជែង ឡានច្រើនដូចហែកឋិន។
ប្រភពគួរឱ្យជឿទុកចិត្តបានឱ្យដឹងថា៖ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមត្ថិកិច្ចបានឡោមព័ទ្ធជនទំនើងរូបនេះ នៅក្នុងក្រុមហ៊ុនចំការអំពៅ ឯខេត្តកំពង់ឆ្នាំង ខណៈបង្កហេតុហើយ សមត្ថកិច្ចតាមប្រមាញ់ រូបគេដឹងខ្លួនគេចខ្លួនចូលក្នុងចំការអំពៅ។
ប្រភពដដែលបន្តថា៖ នគរបាលខេត្តកំពង់ឆ្នាំងអាចបន្តឡោមព័ទ្ធទល់ភ្លឺ ដោយសារថ្មើនេះផុតម៉ោងរដ្ឋបាលមន្ត្រីនគរបាលយុត្តិធម៌ មិនអាចចូលក្នុងទីតាំងនោះបាន។
ពាក់ព័ន្ធករណីខាងលើ មជ្ឈដ្ឋានទូទៅបង្ហាញការស្អប់ខ្ពើមជនទំនើងប្រភេទនេះបំផុត។ រួចរិៈគន់ថា៖ ខ្លាំងម្លេះលោក..! សម័យនេះហើយហ៊ានយកកាំភ្លើងមកគម្រាមអ្នកដទៃ..ដឹងទេថាប្រទេសគ្រប់គ្រងដោយច្បាប់។
សូមបញ្ជាក់ថា៖ ករណីកេីតហេតុនៅរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នៅភូមិ ថ្នល់កែង ឃុំ ក្បាលទឹក ស្រុក ទឹកផុស ខេត្ត កំពង់ឆ្នាំង ។ ជនទំនើងនេះបានសំឡុតទៅលើអ្នកដំណើរដែលបើកម៉ូតូ ជិតឡានរបស់ខ្លួន ក៏ទាស់ពាក្យសំដី ហើយទាញកាំភ្លើងAK ពីឡានគម្រាម។
ក្រោយមកជាមួយគូកន បានព្យាយាមបើកឡានចេញពីកន្លែងកើតហេតុ ប៉ុន្តែសកម្មភាពរបស់ជនទំនើងត្រូវបានគេថតជាឃ្លីបវីដេអូប្រមាណជា៥០វិនាទី ផងដែរ។
សង្ឃឹមថា៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងប្រមាញ់ ឃាត់ខ្លួនជនទំនើងនេះ។