បុរសជាអ្នកបើកម៉ូតូ និងអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់បាត់បងជីវិតទាំង២នាក់
ខេត្តកណ្ដាល៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥៨នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះស្លាប់មានគ្នា២នាក់គឺ ទី១-ឈ្មោះ ពិន វីរៈភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាកHONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FF-2130 និងជនរងគ្រោះទី២-ឈ្មោះ.កែវ សារិទ្ធ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិឌួង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ជាអ្នកថ្មើរជើង)។
កាលពីវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះឈ្មោះកែវ សារិទ្ធ ជាអ្នកថ្មើរជើង បានដើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច លុះពេលដើរឆ្លងមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវម៉ូតូ១គ្រឿងបើកបរដោយឈ្មោះ ពិន វីរៈ បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿនបានបុកអ្នកថ្មើរជើងខាងលើបណ្តាលឱ្យស្លាប់តែម្តង។ ចំណែកសាកសពទាំង២នាក់ ត្រូវសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕