ជិវិតមែនកេីតស្អែកទេbro! បុរសម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួន ក្នុងបន្ទប់ផ្ទះជួល មូលហេតុខឹងឪពុកម្តាយនៅឯស្រុកកំណើត និងរកការងារធ្វើពុំបាននៅភ្នំពេញ
ភ្នំពេញ: បុរសម្នាក់ខឹងឪពុកម្តាយនៅឯស្រុកកំណើត បានធ្វើដំណើរមកភ្នំពេញ មកសុំសាច់ញាតិស្នាក់នៅក្នុងបន្ទប់ជួល បាន២ថ្ងៃ ក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងក។ បុរសម្នាក់បានយកខ្សែអង្រឹងចងជាប់ជាមួយដែកជាប់នឹងពិដាន ចងកសម្លាប់ខ្លួននៅក្នុង
បន្ទប់ស្នាក់នៅ កាលពីម៉ោង ៩ យប់ថ្ងៃសៅរ៏ ទី២៩ ខែសីហា ឆ្នាំ ២០២០ នៅបន្ទប់ផ្ទះ ជួលជាន់ទី១ តាមបណ្ដោយផ្លូវ១៣២ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
សពឈ្មោះ ម៉ៅ មាន អាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុនេះ មានស្រុកកំណើត ភូមិភ្នំសាលីឃុំពូនភ្នំ ស្រុកកំពង់ត្រឡាច ខេត្តកំពត។
ស្ត្រីជាម្តាយបានឲ្យដឹងថា កូនរបស់គាត់ទើបតែមកពីស្រុកមកភ្នំពេញបាន៣ថ្ងៃ ដើម្បីរកការងារធ្វើដោយស្នាក់នៅជាមួយបុរសម្នាក់ទៀតនៅបន្ទប់កើតហេតុខាងលើ ដោយមិនទាន់បានរកការងារធ្វើបាននៅឡើយទេ ហេីយខ្លួនជាម្ដាយតែណែនាំអោយចេះ រកការងារធ្វេីព្រោះខ្លួនធំហេីយ កុំដេីរលេងពេក វាគ្មានអនាគតទេ រហូតមកដល់យប់មិញ ទេីបគេខលប្រាប់ថាកូនស្លាប់ហេីយ។
ចំណែកបុរសម្នាក់ដែលស្នាក់នៅជាមួយបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានចេញទៅ ក្រៅមួយភ្លែតដើម្បីទិញម្ហូប លុះត្រឡប់មកវិញឃើញបុរសនោះបានចងក ដោយយក
ខ្សែអង្រឹងចងក ស្លាប់បាត់ទៅហើយ៕