ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

មនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅស្វាយរៀង (ថ្ងៃទី 30 August 2020 ម៉ោង 10:18 am) ខេត្តស្វាយរៀង៖ ករណីទី១ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង

មនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅស្វាយរៀង (ថ្ងៃទី 30 August 2020 ម៉ោង 10:18 am) ខេត្តស្វាយរៀង៖ ករណីទី១ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង
គេហទំព័រ នគររុងរឿង
 ខេត្តស្វាយរៀង
មនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅស្វាយរៀង
(ថ្ងៃទី 30 August 2020 ម៉ោង 10:18 am)
ខេត្តស្វាយរៀង៖ ករណីទី១ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង រវាងម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១FH-៩២៣៩ បានធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះយា វុទ្នី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូនិងអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធមានឈ្មោះ ស៊ិប ហៀង អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ
រស់នៅភូមិក្លែងគង់ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។​ លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកប៉ះនិងអ្នកដើថ្មើរជើងម្នាក់កំពុងដើរឆ្លងកាត់ថ្នល់ ឈ្មោះ នង យឹប ភេទស្រី អាយុ ៧៨ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះបានបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ករណីទី២បានកើតឡើង នៅវេលាម៉ោង ៨និង៥០នាទីយប់ ២៩ ខែ សីហា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តមួយ គ្រឿងម៉ាកហាយលេនឌ័រពណ៌ស( អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ)បើកបរក្នុង ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកប៉ះនិងម៉ូតូមួយ គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខពោធិ៍សាត់១J-៣៧២៣ បើកបរដោយមិនស្គាល់អត្តសញ្ញាណភេទប្រុស ជនជាតិខ្មែរ និងអ្នករួមដំណើរម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ទិសដៅស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ រីឯអ្នកបើកបររថយន្តក្រោយបង្លហេតុបានបើករថយន្តគេចខ្លួនបាត់ ។
បច្ចុប្បន្នអ្នករងរបួសទាំង២ នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com